ដោយមានពណ៌រលើបរលោង រស់ជាតិឆ្ងាញ់និងហឹរបន្ដិច ម្ហូបជើងមាន់ឆានេះ
នឹងជួយឱ្យអាហារក្នុងរដូវភ្លៀងធ្លាក់កាន់តែមានរសជាតិឆ្ងាញ់ថែមទៀត។
ត្រៀមគ្រឿងផ្សំ
ជើងមាន់, ស្លឹកខ្ទឹម, ទឹកសាអ៊ីវ, ខ្ទឹម, ខ្ញី, ម្ទេស, cinnamon , ល្ងលីង, ស្ករ,អំបិល។
cinnamon
វិធីធ្វើ
- ជើងមាន់យកទៅលាងស្អាត ចាក់ទឹកខ្មេះនិងអំបិលបន្ដិចរួចច្របាច់ឱ្យចូលជាតិ។
- ម្ទេស(ច្រើនគ្រាប់) ខ្ទឹម និងខ្ញី ត្រូវចញ្ច្រាមឱ្យម៉ត់។Cinnamon ដំឱ្យសំប៉ែត។ស្លឹកខ្ទឹមហាន់តូចៗ។
- ដាក់ជើងមាន់ចូលក្នុងឆ្នាំ ស្រោសប្រហែល៧នាទី រួចដួសចេញ ស្រោចទឹកត្រជាក់ ទុក
ឱ្យស្ងួតទឹក។
- ឆាខ្ទឹមជាមួយម្ទេស ល្ង និង cinnamon ឱ្យឡើងឈ្ងុយដោយប្រើប្រេងឆាបន្ដិច ក្រោយ
មកដាក់ជើងមាន់ចូលឆាជាមួយគ្នា។
- ប្រើស្រា ស រួមជាមួយទឹកស៊ីអ៊ីវបន្ដិចចាក់ចូលពីលើ រួចបង់សាបប្រៃឱ្យត្រូវមាត់។
បន្ទាប់មកបន្ថយភ្លើងនិងឆាប្រមាណជា២០នាទី ពេលឃើញរីងទឹកត្រូវចាក់ទឹកចូល
កុំឱ្យរីង។
- ចុងក្រោយ បង់ល្ងនិងស្លឹកខ្ទឹមពីលើ។
ម្ហូបនេះ មានរសជាតិឆ្ងាញ់បំផុតគឺហូបនៅពេលវានៅក្ដៅ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD