ភ្នំពេញ ៖ បុរសវ័យជាង ៣០ឆ្នាំម្នាក់ បានប្រាប់ប្រពន្ធ ដោយធ្វើដំណើរទៅយក ពាក្យ និង
សំណុំបែបបទ ដើម្បីបំពេញចង់ ទៅរស់នៅ និងធ្វើការនៅអាមេរិក ប៉ុន្ដែ ពេលធ្វើដំណើរ
ចេញពីផ្ទះរួចមក ស្រាប់តែ មិន ឃើញត្រឡប់មកវិញ ធ្វើឱ្យប្រពន្ធ និង កូនតូចចាំនៅផ្ទះ មិន
ឃើញនាំគ្នាយំដោយ គិតថា ប្ដីរបស់ខ្លួន និង ឪពុក មិនដឹងជាមាន រឿងអ្វីកើតឡើង ។

យោងតាមប្រភពព័ត៌មាន ពីសាច់ញាតិ របស់ជនរងគ្រោះ ដែលមានផ្ទះជាប់គ្នាបាន និយាយ
ថា កាលពី វេលាម៉ោង ៤រសៀលថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០១៣ ជនរងគ្រោះ ឈ្មោះ ធា អាយុ
៣៤ឆ្នាំ ដែលមាន ប្រពន្ធ និងកូនប្រុសតូចម្នាក់ រស់នៅម្ដុំអូរឫស្សី ក្រោយរោងកុនអង្គរ បាន
បាត់ខ្លួនរហូតមក ដល់ពេលនេះ មិនទាន់ត្រឡប់មកផ្ទះនៅ ឡើយទេ ក្រោយពីបានធ្វើដំណើរ
ទៅយក ពាក្យបំពេញនៅម្ដុំអង់តែន ទួល គោកដើម្បី ចង់ទៅរស់នៅ និងធ្វើការនៅអាមេរិក ។

សាច់ញាតិជនរងគ្រោះបាននិយាយទៀត ថា នៅពេលដែលជនរងគ្រោះចេញពីផ្ទះ នោះគឺជិះ
ម៉ូតូឆាលី ពណ៌ស ពាក់អាវយឺត ពណ៌លឿង ខោខ្មៅជើងវែង និងមិនបាន យកទូរស័ព្ទទៅជា
មួយនោះឡើយ ។ ការ បាត់ខ្លួនតាំងពីរសៀលថ្ងៃម្សិលមិញ រហូត ដល់ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា
នេះ បានធ្វើឱ្យ ប្រពន្ធ និងកូនប្រុស តូចនៅផ្ទះយំហូរទឹក ភ្នែករហាម បើទោះបីខិតខំស្វះស្វែង
រក និង ទាក់ទងទៅបងប្អូនគ្រប់ទីកន្លែងក៏ដោយ នោះ ។

ទាំងសាច់ញាតិ និងស្ដ្រីជាភរិយាសូម អំពាវនាវ ដល់ប្ដីរបស់ខ្លួនបើសិនឃើញតាម ការចុះ
ផ្សាយព័ត៌មាន សូមត្រឡប់មកផ្ទះ វិញ ខណៈដែលពួកគេកំពុងរង់ចាំ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល