-អាជ្ញាធរ ខេត្តសៀមរាប គួរមានវិធីបែបណា ចំពោះអ្នកសុំទានទាំងនោះ

សៀមរាប: ការរអូរទាំ និងជាការរំខាន ក្នុងវិស័យទេសចរណ៍ ដែលបណ្ដាលមក ពីក្រុមអ្នកសុំ ទានអាជីព នៅតំបន់រមណីយដ្ឋាន ភូមិបណ្ដែតទឹក បឹងទន្លេសាប សង្កាត់ចុងឃ្នាស់ ក្រុងសៀម រាប មិនមែនទើប តែកើតមានក្នុងថ្ងៃនេះ ឬ ថ្ងៃម្សិលមិញនោះទេ គឺវាបានកើតមាន រាប់ឆ្នាំមក ហើយ តែគ្មានអាជ្ញាធរ និង សមត្ថកិច្ចណា ហ៊ានចេញមុខដោះស្រាយ ឬ បង្ក្រាប គឺ បានត្រឹម តែបាចទឹកដាក់គ្នា ។

ក្រុមមគ្គុទ្ទេសក៍ ក៏ដូចជាភ្ញៀវទេសចរ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ច បានលើកឡើង ប្រហាក់ប្រហែល គ្នាថាការសុំទានមិនមែនជាបញ្ហានោះទេ តែការរំខាន់ពីក្រុមអ្នកសុំទានទេ ដែលជាបញ្ហា និងជាការ រំខានយ៉ាងខ្លាំង ចំពោះ វិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋាន ភូមិបណ្ដែតទឹក នៃបឹងទន្លេសាប សង្កាត់ចុងឃ្នាស់ នាពេលបច្ចុប្បន្ននេះ ។

ការពិតជាក់ស្ដែង ក៏ដូចជានៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរ សមត្ថកិច្ចនិង វិស័យឯកជនពាក់ព័ន្ធ នៅឯសាលា ខេត្ត កាលពីថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៤នេះ កិច្ចប្រជុំបានលើកឡើង ពីបញ្ហា ប្រឈមមួយចំនួន ក្នុងវិស័យ ទេសចរណ៍ ក្នុងនោះក៏មានការលើកឡើងផងដែរ អំពីការរំខាន ពីក្រុមអ្នកសុំទាន ដែលភាគច្រើនបំផុត ជាកុមារ ដែលជាជនជាតិវៀតណាម ។

វិធីសុំទាននោះ គឺគេធ្វើតាមរយៈកុមារ ដែលមានទាំងទារកបីទទឹង រហូតដល់កុមារ ដែលមាន អាយុក្រោម ១៤-១៥ឆ្នាំ ដែលមានវិធី ជិះទូកម៉ាស៊ីនតូចៗ ប្រដេញតាម ហកឡើង លើទូកដឹក ភ្ញៀវ ជិះខ្ទះ-ចានដែក ស្រេកសុំតាមផែ យកពស់បន្លាចភ្ញៀវ កេះភ្ញៀវសុំត្រង់ៗ រោមជុំវិញភ្ញៀវ ដើម្បីសុំ និងមានវិធីជាច្រើន ទៀតផងដែរ ។

រិឯម្ចាស់ផែ ម្ចាស់-អ្នករត់ទូក ដឹកភ្ញៀវ មគ្គុទ្ទេសក៍ទេសចរ ភ្ញៀវជាតិ-អន្តរជាតិ អាជ្ញាធរ សមត្ថកិច្ច អ្នក ភូមិបណ្ដែតទឹកផ្ទាល់ សុទ្ធតែដឹងឮ រអ៊ូរទាំ ជុំវិញរឿងរ៉ាវ នៃការរំខានទាំងនេះគ្រប់ៗគ្នា ហើយការ រំខាន់ នេះមានសភាពទុំញោរ និងដុះស្លៃទៅហើយ រហូតដល់គ្មានសមត្ថកិច្ច អាជ្ញាធរណា មានសេចក្ដី ក្លាហានគ្រប់គ្រាន់ក្នុងការអប់រំណែនាំ ឬ បង្ក្រាបឡើយ។

នៅក្នុងកិច្ចប្រជុំ បានលើកឡើងថា ជាក់ស្ដែងពេលក្រុមអ្នកសុំទាន ដិះទូកប្រដេញតាម ឬ ហក់ ឡើង ទូកដឹកភ្ញៀវ ដើម្បីសុំទានម្ដងៗមគ្គុទ្ទេសក៍ទេសចរ អ្នកបើកទូកកាណូត មិនហ៊ានក្អក នោះទេ គឺ បណ្ដោយឲ្យគេធ្វើតាមសម្រួល។ លុះបើពួកគេសុំមិនបាន ឬ មគ្គុទ្ទេសក៍ មិនឲ្យគេ ឡើងទូកវិញនោះ ពួកអ្នកសុំទានទាំងនោះ នឹងរំខានភ្លាម ដូចជា បើកទូកម៉ាស៊ីនរបស់គេឲ្យ សាចទឹកដាក់ភ្ញៀវ ឬ̸និង បើក សម្លេងម៉ាស៊ីនកាណូតខ្លាំងៗ ដើម្បីរំខានដល់មគ្គុទ្ទេសក៍ មិនឲ្យ ឧទ្ទេសនាមជូនភ្ញៀវបាន។ ចំណែកឯម្ចាស់ផែ និងបុគ្គលិកដែលជាចំណតសម្រាប់ទទួលភ្ញៀវ ក៏មិនហ៊ានដេញ មិនឲ្យគេមករំខានភ្ញៀវ បានដែរ បើហ៊ានតែដេញ ឬ សុំឲ្យគេចេញ កុំឲ្យរំខាន ភ្ញៀវ គេប្រាកដជា ជេរ ឬ̸និង និយាយពាក្យ សំដីអសុរោះ តបតវិញភ្លាមៗ មិនតែប៉ុណ្ណោះពួកគេ មានវិធីជាច្រើនទៀតសម្រាប់រំខានដល់ភ្ញៀវ ។

មគ្គុទ្ទេសក៍ទេសចរ និងអ្នកប្រកបរបរនៅលើផែចំណតភ្ញៀវ បានបញ្ជាក់ប្រហាក់ប្រហែកគ្នា ថា ចំពោះ ពស់ថ្លាន់ ក្មេងៗអ្នកសុំទាន បានពាក់នៅលើកររបស់គេ សម្រាប់បង្ហាញភ្ញៀវ តែជាញឹក ញាប់ គេបាន ប្រើសម្រាប់បន្លាចភ្ញៀវទៅវិញ ពិសេសនៅពេលភ្ញៀវមិនបានឲ្យទានគេ។ ចំពោះ ភ្ញៀវបរទេសភាគច្រើន បាននិយាយថា ពួកគាត់រីករាយពេលឃើញពស់ ប៉ុន្ដែពួកគាត់មិន សប្បាយចិត្ត និងមានអារម្មណ៍ ភ័យខ្លាចខ្លាំងណាស់ ពេលដែលកក្មេងៗ យកពស់មកបន្លាច ពួកគាត់ ហើយពួកគាត់បន្ដថា ពួកគាត់ មានអារម្មណ៍ធុញទ្រាន់ចំពោះ ការរំខានបែបនេះណាស់ ។

មគ្គុទ្ទេសក៍បានបន្ដទៀតថា ចំណែកឯការចិញ្ចឹមពស់ សម្រាប់ជាឧបករណ៍សុំទានទាំងនោះ គឺពួកគេ បានបញ្ច្រក់ចំណីពស់ ហើយច្របាច់មាត់ពស់ ដើម្បីឲ្យចំណីធ្លាក់ចូលក្នុងពោះ ដែលជាការចិញ្ចឹម និងមិនគ្មានការថែទាំ បានល្អឡើយ ធ្វើឲ្យពិបាក់ភ្នែកមើលណាស់ ។

បញ្ហាក្រុមអ្នកសុំទានរំខាន ដល់ភ្ញៀវទេចរណ៍នេះ កន្លងមកបានត្រឹងតែលើកឡើងក្នុងអង្គប្រជុំ កិច្ចពីភាក្សា ការរអ៊ូរទាំ និងជាចំណោទ នៃការរំខានដល់វិស័យទេសចរណ៍ តែមិនទាន់មានសមត្ថកិច្ច មន្ទីរ អង្គភាព ពាក់ព័ន្ធណា រួមគ្នាដោះស្រាយនៅឡើយទេ បានត្រឹមតែបាច់ទឹកដាក់គ្នា ប៉ុណ្ណោះ ។ ដូច្នេះ អ្នករកស៊ីទទួលទានខាងវិស័យ ទេសចរណ៍ ពិសេសក្រុមមគ្គុទ្ទេសក៍ទេសចរ ដែលបាននាំភ្ញៀវ ទៅទស្សនាតំបន់ភូមិបណ្ដែតទឹក ចុងឃ្នាស់ បានលើកជាសុំណូមពរ ដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាបើក ភ្នែកមើល ក្នុងការអប់រំ ណែនាំ និងចាត់វិធានការច្បាប់ ចំពោះក្រុមអ្នកសុំទានទាំងនោះផង ដើម្បីលើក កម្ពស់មុខមាត់ប្រទេសជាតិ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជាយើង ។

លោកអភិបាលខេត្តរង ប៊ុន ថារិទ្ធិ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ ថា សម្រាប់ជាកាដូរឆ្នាំថ្មី និងក្នុង អណត្ដិទី៥នេះ ដែលយើងមិនអាច បណ្ដែតបណ្ដោយបានទៀតទេ និយាយជារួមការធ្វើកន្លង មកមាន ភាពលំៗនៅឡើយទេ ដូចដែលកិច្ចប្រជុំបានលើកឡើង សូម្បីតែការរំខានរបស់ក្រុមអ្នកសុំទាន នៅតំបន់ រមណីដ្ឋានទេសចរណ៍ ភូមិបណ្ដែតទឹក ទន្លេសាប គឺយើងក៏អត់មានវិធានការអី តឹងរឹង ចំពោះពួក អស់នោះនៅឡើយទេ ។

លោកបញ្ជាក់ថា អំបាញមិញនេះ មានគេអ៊ីម៉ែល មកកាន់ម៉ែលខ្ញុំ និយាយ អំពី ជនជាតិវៀតណាម ដែលសុំទាន នៅបឹងទន្លេសាទ មានការរំខាន់ខ្លាំងណាស់ ចំពោះ ភ្ញៀវទេសចរ ដូចអ្វីដែលអស់ លោក បានលើក ខ្ញុំក៏បានខ្សឹបជាមេប៉ូលីសទេសចរណ៍ផងដែរ ពីបញ្ហានេះ តែគាត់បានប្រាប់ថា ទៅធ្វើឯណា បើគ្មានមធ្យោបាយអីផង ទាំងនេះគឺជាការខ្វះខាតរបស់យើង លោកបានបន្ដថា សម្រាប់អណត្ដិទី៥នេះ យើងមិនអាចទុកឲ្យបាតុភាពអសកម្មនេះ បន្ដកើតមានទៀតនោះទេ ។

ដូចនេះ និងភាពចាំបាច់ សមត្ថកិច្ច អង្គភាពជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទូទៅ ត្រូវរិះរកវិធានការ និងពង្រឹង ពង្រីកការសហការគ្នាឲ្យបានល្អ ដោយយោងតាមវិធានការច្បាប់ និងលិខិតបទដ្ឋាន នានាមកអនុវត្តន៍ ឲ្យមានប្រសិទ្ធិភាពខ្ពស់ សម្រាប់ចូលរួមចំណែកស្ដារ និងលើកកម្ពស់គោល នយោបាលអភិវឌ្ឍន៍វិស័យទេសចរណ៍ ដ៏មានសក្ដានុពលរបស់យើង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល