Updated : អគ្គនាយក នៃអាកាសចរណ៍ ស៊ីវិល ប្រទេស ឥណ្ឌូនេស៊ី គូសបញ្ជាក់ប្រាក់ដល់ ទីភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា រាល់បំណែកកំទេចកំទី ដែលបានប្រទះឃើញទាំងនោះ ពិតជាកំទេច កំទីយន្តហោះ បាត់ខ្លួន របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ពិតប្រាកដមែន នេះ បើ យោងតាមការ ដកស្រង់សម្រង់អត្ថបទផ្សាយផ្ទាល់ ពីទំព័រសារព័ត៌មាន សឹង្ហបុរី មុននេះបន្តិច ។

បន្ថែមពីលើនេះ ទំព័រសារព័ត៌មានក្នុងស្រុក ក៏បានធ្វើសេចក្តីរាយការណ៍ដូចគ្នាផងដែរថា អាវពោងសុ វត្ថិភាព វ៉ាលីដាកឥវ៉ាន់ ក៏ដូចជា សកសាពមនុស្សសង្ស័យនោះ (Body Suspected) ត្រូវបានគេប្រទះ ឃើញនៅឯភាគខាងលិច កោះ Kalimantan ។

ក្រុមគ្រួសារ អ្នកដំណើរបាត់ខ្លួន តក់ស្លុតជាខ្លាំង នៅពេលទទួលបានដំណឹងខាងលើនេះ ៕

រកឃើញហើយ បំណែក កំទេចកំទី ស្រដៀងទ្វារយន្តហោះ ក្រុមហ៊ុន Airasiaបាត់ខ្លួនខណៈ បញ្ជូនយន្តហោះ ទៅបញ្ជាក់

ព័ត៌មានអន្តរជាតិ ៖ វត្ថុតាងស្រដៀងទៅនឹង ផ្ទាំងរំអិលអាសន្នយន្តហោះ (emergency slide) ទ្វារយន្ត ហោះ និង បំណែកផ្សេងៗទៀត ត្រូវបានក្រុមការងារ ស្វែងរកយន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ជើងហោះហើរ QZ8501 ប្រទះឃើញ អំឡុង ថ្ងៃអង្គារនេះ ក្នុងប្រតិបត្តិការ ស្រាវជ្រាវ និងរុករក ពីលើ អាកាស នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីផ្លូវការ ប្រទេស ឥណ្ឌូនេស៊ី ។

ប្រភពសារព័ត៌មាន ផ្សាយផ្ទាល់ ពីទំព័រសឹង្ហបុរី channelnewsasia ក្រោយពីបានដកស្រង់ សម្តីលោក Agus Dwi Putranto មន្រ្តីកងទ័ពអាកាស ប្រទេស ឥណ្ឌូនេស៊ី បានចុះផ្សាយ អោយ ដឹងថា ពួកយើង បានប្រទះឃើញ បំណែកកំទេចកំទី ធំជាង ១០ បំណែក និងបំណែកផ្សេងៗ ទៀត តូចៗ ពណ៌ ស ដែលពួកយើងពិបាកក្នុងការផ្តិតរូបភាព ។ ទីតាំងប្រទះឃើញ បំណែកកំទេចកំទីទាំងធំទាំងតូចច្រើន ជាង ១០ បំណែកលើកនេះ ត្រូវបានក្រុមការងារប្រទះឃើញ មានរយៈចម្ងាយ ប្រមាណ ១០ គ.ម ពី ទីតាំងយន្តហោះ បាត់ខ្លួនខាងលើ បាត់ការទាក់ទង ពីប្រព័ន្ធរ៉ាដា ។

លោកបានបន្តអោយដឹងថា បណ្តុំបំណែកកំទេចកំទីទាំងនោះ វាជាវត្ថុតាង រូបវ័ន ស្រដៀងទៅនឹងទ្វារ យន្តហោះ ទ្វាររំអិលយន្តហោះ គេចពីភាពអាសន្នជាដើម ។ ដោយឡែក អ្នកថតរូបមកពីភ្នាក់ងារសារ ព័ត៌មាន AFP នៅលើយន្តហោះ ហោះប្រតិបត្តិការ តាមអាកាសតែមួយនោះ ដែល បានប្រទះឃើញ បំណែកកំទេចកំទីដូចគ្នា ស្រាយបំភ្លឺអោយដឹងថា គាត់បានប្រទះឃើញ តឹង តាង មួយចំនួន នៅលើ ផ្ទៃសមុទ្រ ពោល មានសណ្ឋានស្រដៀងទៅនឹង អាវពោងសុវត្ថិភាព ក្បូន សុវត្ថិភាព (life raft) ក៏ដូច ជាបំណែកកំទេចវែង ពណ៌លឿងជាដើម ៕

- អាន ៖ ព័ត៌មានលម្អិត ថ្ងៃទី ៣ តាមស្វែងរក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ខណៈមានតម្រុយខ្លះៗ

- អាន ៖ ថ្ងៃអង្គារនេះ អាមេរិក បញ្ជូន នាវា ពិជឃាត ម៉ីស៊ីល ជួយរុករក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia

- អាន ៖ យន្តហោះ AirAsia បាត់ខ្លួននោះ ទំនងជាផ្ទុះធ្លាក់ និងជាប់នៅបាតសមុទ្រ

ប្រែសម្រួល ៖ កុសល
ប្រភព ៖channelnewsasia