បុរសបីនាក់ ត្រឡប់ពីបុណ្យចុងភូមិវិញនាក្បាលព្រលប់ទាំងខ្លួនស្រវឹងស្រាដើរសំដៅទៅផ្ទះឆ្លង កាត់ វាលស្រែ។ បុរសទាំងបីដើរបណ្តើរ ច្រៀងបណ្តើរ ក៏ប្រទះឃើញអាចម៍គោមួយដុំនឹកស្មានថាជា មួក សំបុក។

បុរសទី១៖ ប្រញាប់លូកដៃរើសដឹងច្បាស់ថាជាអាចម៍គោ ក៏និយាយថា"មួកសំបុកនេះរហែកហើយ ខ្ផិលយកណាស់វ៉ើយ!"
បុរសទី២៖ មានចិត្តចង់បានក៏និយាយថា"មួករហែកនេះ ចាំអញយកទៅប៉ះ"រួចបុរសទី២ ក៏យកដៃលូកចាប់ដឹងច្បាស់ទៀតថា ជាអាចម៍គោហើយក៏និយាយថា"មួកនេះរហែកធំពេកយកមិនកើតទេ !"។
លឺដូច្នោះ បុរសទីបី ស្រែកឡើងភ្លាម"មើល! រហែកប៉ុនណា ចាំអញយកទៅប៉ះ"និយាយចប់ភ្លាម បុរសទីបី ក៏លូកដៃចាប់"យី! អាចម៍គោ ក៏ពួកវាមិនប្រាប់អញ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke