ព័ត៌មានកីឡា៖ សមគមកីឡាបាល់ទាត់របស់ប្រទេសចិន គ្រោងនឹងរៀបចំលុយធ្វើការដេញថ្លៃ ប្រជែងដណ្ដើមតំណែងជាម្ចាស់ផ្ទះក្នុងព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ AFC Asian Cup 2023 ។ នេះបើ យោងតាមគេហទំព័រផ្លូវការរបស់សមាគមផ្ទាល់។

ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ ដ៏ធំប្រចាំនៅអាស៊ាន ដែលនឹងគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ ជាមួយនឹងសមាសភាព ចូលរួមប្រកួតសរុបដល់ទៅ ៥១ប្រកួត និងរយៈពេល ៣០ថ្ងៃ។ ចំនួនក្រុមចូលរួមដល់ទៅ ២៤ក្រុម ក្នុងនោះត្រូវចាត់ចែងជា ៦ក្រុមធំៗក្នុងវគ្គចាប់ក្រុម ក្រោយមកទៀត ក្រុមដែលទទួលបានជោគជ័យនឹងឈានទៅដល់វគ្គជម្រុះ ដើម្បីបន្ដទៅលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ ។

លក្ខខណ្ឌប្រទេសមួយដែលអាចធ្វើជាម្ចាស់ផ្ទះបានលុះត្រាតែ ប្រទេសនោះ មានទីក្រុងដល់ទៅ ៦យ៉ាងតិច ហើយមានពហុកីឡដ្ឋានយ៉ាងហោចណាស់ ៨ និងអាចដំណើការប្រកួត។ ចំណែកចំនួនផ្ទុកអ្នកទស្សនា ក្នុងពហុកីឡដ្ឋាននីមួយៗត្រូវអាចផ្ទុកបានដល់ទៅជាង ២៤០០០ នាក់ ត្រឹមវគ្គជម្រុះ និងរគ្គផ្ដាច់ព្រ័ត្រអាចច្រើនជាង ៤០០០០នាក់។ រីឯទីតាំងធ្វើដំណើរ ត្រូវមានព្រលានយន្ដអន្ដរជាតិ មួយយ៉ាងតិច ហើយការស្នាក់នៅ ត្រូវមាន សណ្ឋាគាលំដាប់ផ្កាយ ៥យ៉ាងហោច ១០ សណ្ឋាគារ ក្នុងទីក្រុងនីមួយៗ ។

មន្ដ្រី AFC បានថ្លែងថា សេចក្ដីសម្រេចនឹងធ្វើឡើងយ៉ាងលឿនបំផុត បន្ទាប់ពីចាប់ទទួលពាក្យសុំធ្វើការដេញថ្លៃដែលត្រូវកំណត់ចាប់ផ្ដើមមុន ខែមិនា ឆ្នាំ ២០២៦ និងត្រូវជ្រើសរើសថា ប្រទេសណាមួយនឹងក្លាយម្ចាស់ផ្ទះ ត្រូវចាប់ផ្ដើមពិនិត្យត្រឹមពីខែ មេសា ។

គូសបញ្ជាក់ផងដែរថា ចិនធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍ AFC Asian Cup រូចម្ដងទៅហើយ កាលពីឆ្នាំ ២០០៤ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ au.news.yahoo