ភ្នំពេញ ៖ បុត្រីស្តេចថៃ ព្រះនាមអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន បានផ្តល់ អាហារូបករណ៍ ១៩៨ កន្លែង ផ្នែកបច្ចេកទេសនានា ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦។

យោងតាមសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក យក់ ង៉ុយ នាយករដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទីចន្ទ ទី១ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ក្នុងការជួយឧបត្ថម្ភដល់កម្ពុជា លើវិស័យអប់រំ ព្រះនាមអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន បានផ្តល់អាហារូបករណ៍ ១៩៨កន្លែង សម្រាប់ទៅសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សា និងធម្យមសិក្សា បច្ចេកទេសនានា នៅក្នុងប្រទេសថៃ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល