ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើង កូនប្រុស របស់លោកឧកញ៉ា ឃុន សៀ បើករថយន្តស្ព័រស៊េរីទំនើប លឿនដូចហោះ ក៏ទៅបុក ថយន្តហាយឡេនឌ័រ ដែលឈប់ចតលើផ្លូវមុខហាងវត្តភ្នំ ម៉ាស្សា បូរាណខ្មែរ បណ្តាលឱ្យរថយន្តហាយឡេនឌ័រ ខ្ទាតទៅប៉ះរថយន្តកាមរី ២គ្រឿងទៀត ដែលឈប់ចត នៅក្បែរនោះដែរ ចំណែករថយន្តស្ព័រ បង្កហេតុវិញ ត្រូវរថយន្តហាយឡេនឌ័រ សង្កត់ពីលើបណ្តាលឱ្យរងការខូច ខាតហើយអ្នកជិះនៅក្នុងរថយន្ត មិនមាននរណាម្នាក់ស្លាប់នោះទេ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង ១ អធ្រាត្រឈាន ចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ៩៤ ខាងជើងរង្វង់មូលវត្តភ្នំ ទល់មុខហាងវត្តភ្នំ ម៉ាស្សា បូរាណខ្មែរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាក្សីឃើញហេតុការណ៍ បាននិយាយ ថា មុនពេលកើតហេតុ គេឃើញរថយន្តម៊ែកសឺដេស ស្ព័រ ពណ៌-ស មួយគ្រឿង អត់មានស្លាកលេខ បើកបរដោយយុវជន ម្នាក់ រួមដំណើរដោយមិត្តភក្តិប្រុសម្នាក់ទៀតបានធ្វើដំណើរយ៉ាងលឿន ដូចហោះតាមបណ្តោយផ្លូវលេខ៩៤ (រង្វង់មូលវត្តភ្នំ) ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ជាផ្លូវកោង រថយន្តម៉ែកសឺដេស បួងចង្កូចមិនទាន់ ក៏ជ្រុលទៅបុកគាស់ចូលពីក្រោម រថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង អត់ស្លាកលេខ ដែលឈប់ចតលើផ្លូវមុខហាងម៉ាស្សាវត្តភ្នំ ចំពីក្រោយពេញទំហឹងបណ្តាល ឱ្យរថយន្តហាយឡេន ឌ័រខ្ទាតទៅប៉ះរថយន្តកាមរី ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ២គ្រឿងទៀត ដែលឈប់ចត នៅក្បែរគ្នានោះដែរ បណ្តាលឱ្យ រថយន្តកាមរីទាំង២គ្រឿងនោះរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តហាយឡេនឌ័រ បានក្រឡាប់មកសង្កត់ពីលើរថយន្តម៉ែកសឺដេស ស្ព័របង្កហេតុនោះវិញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តទំនើបខាងលើ គេចខ្លួនបាត់ តែសមត្ថកិច្ច នៅកន្លែងកើតហេតុ បាននិយាយថា ម្ចាស់រថយន្តម៉ែកសឺដេសស្ព័រ ខាងលើ ជាកម្មសិទ្ធិរបស់កូនឧកញ៉ា ឃុន សៀ ជាអ្នករកស៊ីដី ដ៏ល្បីមួយរូប ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកកន្លែងកើតហេតុ រួចស្ទូចយករថយន្តទាំង៤គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយសំណាងគ្នា ជាក្រោយទៅតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល