បរិភោគបន្លែផ្លែឈើច្រើននឹងអាចជួយទប់ស្កាត់ការចុះខ្សោយនៃការចងចាំរបស់មនុស្សទូទៅ
ជាពិសេសគឺមនុស្សមានវ័យចំណាស់។អ្នកអាចស្វែងយល់ពីប្រភេទអាហារដូចខាងក្រោមដើម្បី
បរិភោគឱ្យបានត្រឹមត្រូវតាមរាងកាយរបស់ខ្លួននិងដើម្បីការពារជម្ងឺខ្សោយការចងចាំ។
អាហារដែលមានលក្ខណជាអាស៊ីត
នោះគឺជាប្រភេទអាហារដែលមានប្រភពពីសត្វ(លើកលែងតែទឹកដោះប្រភេទសណ្ដែកនិងគ្រាប់
ធុញ្ញជាតិ)។ប្រភេទអាហារនេះមានផ្ទុកជាតិរ៉ែច្រើន ដូចជា ស្ពាន់ធ័រ និង clourin ជាដើម។ល។
នៅពេលសារជាតិទាំងនេះចូលរួមក្នុងដំណើរការផ្លាស់ប្ដូរជាតិក្នុងរាងកាយ វានឹងបង្កើតជាផលិត
ផលចុងក្រោយដែលមានលក្ខណៈជាអាស៊ីត។ប្រភេទអាហារនេះបូករួមជាមួយអាហារដែលមាន
សារជាតិក្បុង(ជាតិប្រៃ)នឹងមានប្រយោជន៍ដល់ការរក្សាតុល្យភាពរវាងអាស៊ីតនិងជាតិក្បុងក្នុង
រាងកាយ។
អាហារមានអាស៊ីតច្រើន៖ សាច់គោ ជ្រូក មាន់ ត្រីស្បៃកា ត្រីហ្វ្លោនឌឺរ(ស្រដៀងត្រីអណ្ដាតឆ្កែ)
ខ្យងសមុទ្រ អង្ករ ស្រូវសាឡី នំប៉័ង ហ្វ្រូម៉ា(ខ្លាញ់ខាប់) ពោត សណ្ដែកដី ផ្លែប៉ែស ស្ករស នំប៊ី
ស្គី(នំក្រៀម) ស្រាបៀរ និងប្រភេទស្រាមួយចំនួន។ល។
អាហារដែលមានជាតិអាស៊ីតខ្សោយ៖ ពងមាន់ បង្កង ម៉ឹកតូច ម៉ឹកធំ ត្រីទឹកសាប អន្ទង់ សាច់
ឆ្អើរ ខ្ទឹមបារាំង សូកូឡា។ល។
អាហារដែលលក្ខណជាជាតិក្បុង
នេះគឺជាប្រភេទអាហារដែលមានប្រភពពីរុក្ខជាតិ(លើកលែងតែគ្រាប់ធុញ្ញជាតិ)ទឹកដោះនិង
ឈាមសត្វ។ប្រភេទអាហារនេះ មានផ្ទុកជាតិរ៉ែច្រើន រួមមាន potassium sodium calcium និង
magnesium ជាដើម។នៅពេលវាចូលរួមក្នុងដំណើរការផ្លាស់ប្ដូរជាតិក្នុងរាងកាយ វានឹងបង្កើត
បានជាផលិតផលចុងក្រោយដែលមានលក្ខណៈជាក្បុង។
អាហារដែលមានជាតិក្បុងខ្លាំង៖ តែ ប៉េងប៉ោះ ត្រសក់ផ្អរ ការ៉ុត ស្ពៃចង្កឹះ ស្ពៃក្ដោប ស្ពៃប៉ៅ មើម
ត្រាវ សរៃសមុទ្រ ក្រូចឃ្វិច ល្វា ឪឡឹក ទំពាំងបាយជូ ទំពាំងបាយជូក្រៀម កាហ្វេ ស្រាទំពាំង
បាយជូ។ល។
អាហារមានជាតិក្បុងខ្សោយ៖ តៅហ៊ូ សណ្ដែកសៀង ទំពាំង មើមត្រាវ ផ្សឹតក្ចាក ល្ពៅ ផ្លៅកង្កែប
ក្រអៅឈូក ខ្ទឹមបារាំង ប៉េងប៉ោះ ទឹកដោះ ប៉ោម ផ្លែព័រ ចេកអំបូង និងសេរីហ្ស ជា ដើម។
ជាធម្មតា ឈាមនៅក្នុងរាងកាយមនុស្សគឺមានលក្ខណៈជាជាតិក្បុង។នៅពេលប្រើខួរក្បាល
ឬកម្លាំងកាយច្រើនហួស ឈាមនឹងប្ដូរបរិស្ថានខ្លួនទៅជាចរិតអាស៊ីត។ការបរិភោគអាហារ
ដែលមានជាតិអាស៊ីតក្នុងរយៈពេលយូរ ក៏អាចធ្វើឱ្យឈាមប្រែទៅជាចរិតអាស៊ីតផងដែរ។ដូច្នេះ
វាអាចធ្វើឱ្យខួរក្បាលនិងតួនាទីរបស់សរសៃប្រសាទត្រូវខ្សោយ ហើយនាំទៅរកជម្ងឺខ្សោយការ
ចងចាំ។ពេលនោះ យើងត្រូវការបន្ថែមអាហារដែលមានចរិតក្បុង និងមិនត្រូវបរិភោគអាហារ
ដែលមានចរិតអាស៊ីតនោះទេ។
ដោយ សូរីយ៉ា
ប្រភព people