Pauline Chan ( 陳寶蓮 ) ដែលបានលោតពីលើអាគារសម្លាប់ខ្លួន បន្សល់ទុកកូនប្រុសម្នាក់
អាយុ ១៥សប្ដាហ៍។ បច្ចុប្បន្ន ឪពុករបស់ក្មេងប្រុសនេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយ។

កាលពីឆ្នាំ ២០០២ តារាសំដែងក្នុងខ្សែភាពយន្ដសិចរបស់ហុងកុង នាង Pauline Chan បាន
លោតពីលើអាគារសម្លាប់ខ្លួន បន្សល់ទុកកូនប្រុសម្នាក់អាយុ ១៥សប្ដាហ៍។ ប៉ុន្មានឆ្នាំមកនេះ
ព័ត៌មានអំពីឪពុករបស់ក្មេងប្រុសនេះ មិនដែលត្រូវបានបង្ហើបអោយដឹងនោះទេ។ បច្ចុប្បន្ន
កូនប្រុសរបស់ Pauline Chan មានអាយុ ១០ឆ្នាំ និងកំពុងត្រូវរស់នៅជាមួយ អ្នកគ្រប់គ្រង
របស់តារាចម្រៀងស្រី Wong Fei( Faye Wong) ។

Pauline Chan ធ្លាប់ត្រូវបានគេគាំទ្រយ៉ាងច្រើន ជាមួយនឹងខ្សែភាពយន្ដសិចរបស់នាង នៅ
ក្នុងទសវត្សទី ៩០។ ឆ្នាំ ១៩៩០ នៅពេលដែលមានអាយុ ១៧ឆ្នាំ Pauline Chan បានចូលរួម
ការប្រកួត Miss Asia Pageant របស់ស្ថានិយទូរទស្សន៍ ATV។ បើទោះជាមិនដណ្ដើមបានម្កុដ
បវរកញ្ញា ប៉ុន្ដែ Pauline Chan ក៏ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនហុងកុង ដោយ
សារតែរូបរាងស្រស់ស្អាតរបស់នាង។

ក្រោយមក Pauline Chan បានសម្រេចចិត្តចូលប្រលូកក្នុងវិស័យភាពយន្ដសិច ហើយនាងក៏
បានក្លាយជាតារា។ នាងបានចូលរួមសំដែងក្នុងខ្សែភាពយន្ដសិចចំនួនជាង ២៥រឿង ដែលធ្វើ
អោយបុរសៗមានការចាប់អារម្មណ៍ ក្នុងនោះមានតាតាសម្បូរបា្រក់ផងដែរ។ ដៃគូស្នេហារបស់
នាងក៏បានហឺរហារ ដោយសារការរីកចម្រើននេះ។

ឆ្នាំ ១៩៩២ Pauline Chan បានជួបអ្នកជំនួញម្នាក់ឈ្មោះ Huang Jen-chung ។ កាលណោះ
បុរសរូបនេះមានអាយុ ៥០ឆ្នាំ និងមានគ្រួសារប្រកបដោយសុភមង្គល និងមានទ្រព្យសម្បត្តិ
ច្រើន។ នៅចំពោះមុខសម្ពាធរបស់សាធារណជន Huang Jen-chung បានឆ្លើយតបទៅនឹង
ការសម្ភាសមួយ ដោយបាននិយាយថា ខ្លួនចាត់ទុក Pauline Chan ត្រឹមតែជាកូនស្រីធម៌តែ
ប៉ុណ្ណោះ។ ប៉ុន្ដែទំនាក់ទំនងមនោសញ្ចេតនារបស់ពួកគេត្រូវបានគេរកឃើញយ៉ាងឆាប់រហ័ស
ហើយចុងក្រោយនៅក្នុងកិច្ចសម្ភាសមួយ លោក Huang Jen-chung បានសារភាពថា ៖ "ខ្លួន
បានគេងជាមួយ Pauline Chan ប្រហែលជាង ៥០ដង ប៉ុន្ដែពុំដែលបានរួមភេទនោះឡើយ"។

នៅក្នុងកំឡុងពេលនោះដែរ Pauline Chan កំពុងធ្លាក់ទៅក្នុងការញៀនថ្នាំ អាជីពរបស់នាង
ក៏ធ្លាក់ចុះបន្ដិចម្ដងៗ។ កាសែតជំនាន់នោះ ចេញផ្សាយថា ដោយសារតែព្រួយបារម្ភចំពោះ
Pauline Chan លោក Huang Jen-chung បានបញ្ចូន Pauline Chan ទៅរៀននៅប្រទេសអង់
គ្លេស ដោយសង្ឃឹមថា នឹងជួយអោយនាងចាកផុតពីការញៀនថ្នាំ និងកែលំអអាជីពឡើងវិញ។
ប៉ុន្ដែ មិនបានប៉ុន្មានខែ Pauline Chan ក៏ត្រឡប់មកផ្ទះ។ ដោយសារតែអស់សង្ឃឹមចំពោះ
Pauline Chan លោក Huang Jen-chung ក៏បានផ្ដាច់ទំនាក់ទំនងដោយខ្លួនឯង។

ឆ្នាំ ១៩៩៩ Pauline Chan ធ្វើដំណើរទៅកាន់តៃវ៉ាន់ ដើម្បីជួប Huang Jen-chung ក្នុងបំណង
ដើម្បីតភ្ជាប់ទំនាក់ទំនង ប៉ុន្ដែត្រូវបានបដិសេធ។ បីឆ្នាំក្រោយមក នាងក៏សម្រេចចិត្តសម្លាប់
ខ្លួន ខណៈដែលទើបឆ្លងទន្លេបាន ១៥សប្ដាហ៍ ហើយកាលណោះ នាងក៏ទើបតែមានអាយុ
២៩ឆ្នាំ។

នៅក្នុងបណ្ដាំមរណៈ តារាស្រីរូបនេះសរសេរថា នាងមានអារម្មណ៍មិនប្រក្រតីបន្ទាប់ពីបាន
ឆ្លងទន្លេ ដូច្នេះក៏បានធ្វើអត្តឃាត។ ក្នុងសំបុត្រនោះក៏បានរំលឹកពីឈ្មោះ Huang Jen-chung
ហើយបានជូនពរអោយមានសុភមង្គល។ ក្រៅពីនេះ នាងក៏បានផ្ដាំអោយបងប្អូនរបស់នាង
ជួយស្វែងរកឪពុករបស់កូនប្រុសនាង។ ប៉ុន្ដែ នាងមិនបានបញ្ជាក់ថា នរណាជាឪពុករបស់
កូនប្រុសនាងនោះទេ។

ការស្លាប់របស់ Pauline Chan បានធ្វើអោយ Huang Jen-chung ពិបាកចិត្តយ៉ាងខ្លាំង។ នៅ
ក្នុងកិច្ចសម្ភាសមួយបន្ទាប់នោះ លោក Huang Jen-chung បានបង្ហើបអោយដឹងថា គាត់
បានគេងលក់ស្កប់ លុះត្រាតែបានមើលរូបថតរបស់ Pauline Chan ដែលនៅក្បែរខ្លួន។ ឆ្នាំ
២០០៤ លោក Huang Jen-chung ក៏បានស្លាប់ដោយសារជម្ងឺទឹកនោមផ្អែម។

ដោយសារជាតារាភាពយន្ដសិច កាលពីនៅមានជីវិត Pauline Chan មានទំនាក់ទំនងស្នេហា
ជាមួយបុរសជាច្រើន ដូច្នេះ ការស្វែងរកឪពុករបស់កូនប្រុសនាង មិនមែនជារឿងងាយស្រួល
នោះឡើយ។ ប៉ុន្ដែមនុស្សមួយចំនួនជឿជាក់ថា Huang Jen-chung គឺពិតជាឪពុករបស់ក្មេង
កំព្រានេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT