ព័ត៌មានអន្តរជាតិ ៖ កាពីទែន នាវា Sewol ដែលបានក្រឡាប់លិច កាល ពីពេលកន្លងទៅ ដែលបាន សម្លាប់អ្នកដំណើរច្រើនជាង ៣០០ នាក់នោះ ត្រូវបានចោទប្រកាន់ពីបទធ្វេស ប្រហែស និងសម្រេច ដាក់ពន្ធនាគាររយៈពេល ៣៦ ឆ្នាំ ។

គួរបញ្ជាក់ នាវាចម្លង Sewol ផ្ទុកអ្នកដំណើរសរុបដល់ទៅ ៤៧៦ នាក់ បានក្រឡាប់លិចកាលពីអំឡុង ខែមេសា កន្លងទៅនេះ ក្នុងនោះ ជនរងគ្រោះស្លាប់ភាគច្រើន គឺជាសិស្ស និស្សិត ។ កាពីទែន លោក Lee Joon-seok ត្រូវបានកាត់ទោស អោយរួច ផុតពីការចោទប្រកាន់ឃាតកម្ម ស្របពេលដែល ព្រះ រាជអាជ្ញា ចង់បានច្រើនជាង ការកាត់ទោស ប្រហារជីវិត ។

ដោយឡែក ប្រធានវិស្វករ នាវាមួយរូប ត្រូវបានចោទប្រកាន់ ពី បទមនុស្សឃាត ខណៈគាត់បានបដិ សេធក្នុងការជួយ សមាជិកនាវិក ២ រូបដែលទទួលរងរបួសនៅពេលនោះដោយរូបគាត់ត្រូវជាប់ទោស ជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ ។ ដោយឡែក សមាជិក នាវិក ១៣ នាក់ទៀត ដែលមានឱកាស បន្តរស់រានមានជីវិត ទាំងអស់គ្នា រងនូវការចោទប្រកាន់ និងផ្តន្ទាទោសផ្សេងៗពីគ្នា ។

គួររំឭកថា ខ្សែអាថ៍វីដេអូ ក្រុមនាវិក បានធ្វើការបោះបង់ចោល នាវា អំឡុងពេលមានគ្រោះថ្នាក់នោះ បានញ៉ាំងអោយផ្ទុះឡើង នូវកំហឹងជាខ្លាំង នៅទូទាំងប្រទេស កូរ៉េខាងត្បូង ។ អំឡុងពេលដែលបើក សវនាការកាត់ក្តី លោក Lee បានចេញមុខមកសុំទោស សម្រាប់ការចាកចោលអ្នកដំណើរ ។ សេចក្តី រាយការណ៍បញ្ជាក់ថា មុនម៉ោងមុននឹងចេញដឺកាផ្លូវការកាត់ក្តី រដ្ឋាភិបាល ប្រទេសនេះ បានប្រកាស បញ្ឈប់ប្រតិបត្តិការ រុករក សាកសពមនុស្ស ៩ នាក់ទៀត ដែលនៅតែបន្តបាត់ខ្លួននៅឡើយ ៕

<object width="501" height="429" data="http://www.youtube.com/v/8QmNUTao9lA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8QmNUTao9lA&rel=1" /></object>

<object width="500" height="428" data="http://www.youtube.com/v/wFommg7-yro&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/wFommg7-yro&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ុញូវ