ភ្នំពេញៈ តារាចម្រៀងប្រុស ដែលក្នុងមួយរយៈពេល ចុងក្រោយនេះ ហាក់ដូចជាមាន យីអ៊ុនមិន
សូវល្អ ដោយជា រឿយៗ តែងតែពើបប្រទះ និងរឿងមិនល្អ ជាបន្តបន្ទាប់នោះ ស្រាប់តែពេលនេះ
លោក បានបញ្ចេញប្រតិកម្ម ទៅលើ មនុស្សមួយចំនួន ដែលជានិច្ចជាកាល តែងតែវាយប្រហារ
ទៅលើតារាខ្មែរ ហើយលើកតម្កើង តារាបរទេស ដោយ លោកសំណូមពរ ដល់ប្រជាពលរដ្ឋខ្មែរ
មេត្តាឈប់រិះរក គំនិតជាន់ឈ្លីមកលើ តារាខ្មែរតទៅទៀត ។

ថ្លែងនៅក្នុងបណ្តាញទំនាក់ទំនង Facebook របស់លោកនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយ
លោកបាន សរសេរ ជាសារមួយផ្ញើ ដល់មហាជនក៏ដូចជា Friendនៅក្នុង Facebookរបស់លោក
ជាភាសាខ្មែរ ថាលោកពិតជា ឆ្ងល់ ណាស់ ថាហេតុអីបានជាកូនខ្មែរ មួយចំនួនចេះតែ រិះរកគំនិត
ជាន់ឈ្លី លើខ្មែរដូចគ្នាបែបនេះ ជាពិសេសគឺតារាខ្មែរ តែម្តងជាក់ស្តែងដូច ជាកាលពីពេលកន្លង
ទៅថ្មីៗ ក្នុងព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះករុណាព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ រហូត
ដល់ថ្ងៃ ថ្វាយព្រះភ្លើង មិនថាតែពួកយើងជាតារា ប្រជាជនទូទាំងប្រទេសម្នាក់ៗ សុទ្ធតែខ្លោច ផ្សា
ក្នុងចិត្តព្រោះតែការបាត់បង់ដ៏ធំធេង នៃការយាងចូលទិវង្គតរបស់ព្រវររាជបិតាដ៏ឆ្នើម របស់យើង
បានធ្វើឲ្យកូនចៅ មានទុក្ខសោកដ៏ធំធេង និងស្រក់ទឹកភ្នែកដោយសារតែ ការសោកស្តាយ រកទី
បំផុតគ្មាន។ លោក បានបន្តនៅក្នុងនោះទៀតថា “កាលដែលតារាស្រក់ទឹកភ្នែក នៅក្នុងថ្ងៃនោះ
បែរជាត្រូវ ក្រុមអគតិ មួយចំនួន យល់ថាការសោកស្តាយ សម្រក់ទឹកភ្នែករបស់កូនខ្មែរ ដែលជា
តារាគឺ ជាការសម្តែងទាមទារ ភាពល្បីល្បាញទៅវិញ មិនត្រឹមតែប៉ុណ្ណោះ គេបាននិយាយ វាយ
ប្រហារ ដោយមិនសំចៃមាត់ មកលើតារាខ្មែរថា ព្យាយាមលេងទឹកមុខទាមទារ ការចាប់អារម្មណ៍
និងកេរ្តិ៍ឈ្មោះ ទៅវិញ ដូច្នេះខ្ញុំសុំសំណូមពរ ទៅចុះមេត្តាឈប់វាយតម្លៃ ប្រមាថបន្ទាប តម្លៃអ្នក
សិល្បៈខ្មែរ អីហើយកាលដែលមានមនុស្ស និយាយ បែបនេះ ខ្ញុំមិនយល់ទេថាហេតុអី បានជា
និយាយ ចេញមករួច អ្នកទាំងនោះមិនមែន ជាកូនខ្មែរទេ ឬយ៉ាងណាបើអ្នកនិយាយ មិនមែនជា
កូនខ្មែរ នោះការដែលអ្នក សម្រក់ទឹកភ្នែក គ្រាន់តែជាការសម្តែង តែប៉ុណ្ណោះ តែសម្រាប់ការ
ស្រក់ទឹកភ្នែក របស់អ្នកសិល្បៈ នៅថ្ងៃនោះគឺជា ទឹកភ្នែក ដែលចេញពីទឹកចិត្ត កូនខ្មែរពិតៗ” ។

លោកបានបន្ថែមទៀតថា ការដែលលោកនិយាយបែបនេះ ដោយសារតែនាពេលកន្លង មកអ្នក
សិល្បៈរមែងតែងតែត្រូវ បានមហាជនមួយចំនួន ធ្វើការវាយប្រហារជា ញឹកញាប់ប្រៀបដូចជា តារាជាសត្រូវរបស់ពួកគេអ៊ឹចឹងដូច្នេះលោក ក៏សូមឲ្យទស្សនិក ជនទាំងអស់មេត្តា មើលឃើញពី
ចំណុចល្អ របស់តារាខ្មែរខ្លះផង កុំព្យាយាមយកតារាមក ធ្វើជាផ្ទាំង ស៊ីបបាញ់ លេងបែបនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល