ប្រពន្ឋលោកធំម្នាក់ ពេលប្តីស្លាប់ទៅទិញក្រដាសមាស ក្រដាសប្រាក់មកស៊កក្នុងស្រោមសំបុត្រ ហើយដុតសែនអោយប្តី ។ កូនប្រុសឃើញម្តាយធ្វើដូច្នេះរាល់ថ្ងៃ ក៏ដាច់ចិត្តសួរ៖

កូនប្រុស៖ ម៉ាក់ ! ខ្ញុំឃើញគេដុតក្រដាសមាស ក្រដាសប្រាក់ដោយផ្ទាល់ ពេលសែនអ្នកចែកឋានម្តងៗ ហេតុម្តេចម៉ាក់ចាំបាច់ស៊កក្រដាសមាស ក្រដាសប្រាក់ចូលស្រោមសំបុត្រសិន ទើបដុតតាមក្រោយ?
ម្តាយ៖ (និយាយទាំងរលីងរលោងទឹកភ្នែក) កាលនៅរស់ប៉ាកូន តែងទទួលបានមាសប្រាក់តាមរបៀបហ្នឹងរហូតដល់ញៀន ហេតុនេះម៉ាក់ត្រូវសែនគាត់ តាមរបៀបហ្នឹងកុំអោយជម្ងឺញៀន មាសប្រាក់ធ្វើទុក្ខគាត់ខ្លាំងពេក ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke