សូមតាមដាន និងស្វែងយល់អំពីស្ទីលផាត់មុខមាត់បែបថ្មីបំផុតរបស់បណ្ដាកំពូលតារាម៉ូដែលដ៏
ស្រស់ស្អាត នៅ New York Fashion Week ឆ្នាំ ២០១៣ ។

បង្ហាញខ្លួនជាមួយសម្រស់ទាក់ទាញ រួមនឹងស្ទីលផាត់មុខជំនាន់ថ្មីបំផុត បណ្ដាតារាបង្ហាញម៉ូដ
នៅឯ New York, Milan ឬ New York Fashion Week បានបង្កើតនូវនិន្នាការនៃការ make-up
ប្លែកភ្នែក និងទាក់ទាញ សម្រាប់រដូវរំហើយឆ្នាំនេះ។ ខុសពីពណ៌ឆើតឆាយរបស់រដូវក្ដៅ ដែល
យើងមើលឃើញច្បាស់ បណ្ដាពណ៌ដែលបង្ហាញភាពជានារីបុរាណ បែរជាត្រូវបានប្រើប្រាស់
ច្រើន សម្រាប់រដូវរំហើយ ជួយឱ្យស្រីស្អាតទាំងឡាយ ក្លាយជាព្រះនាងប្រកបដោយភាពថ្លៃថ្នូរ
និងពេញដោយមន្ដស្នេហ៍។

ខាងក្រោមនេះគឺជាបណ្ដាជម្រើសដ៏អស្ចារ្យ និងប្លែកភ្នែកសម្រាប់អ្នក ក្នុងពេលអាកាសធាតុ
កំពុងផ្លាស់ប្ដូរពីក្ដៅ ទៅជាត្រជាក់រហើយកាយា។

បបូរមាត់ nude និមិត្តរូបនៃភាពទាក់ទាញ

នៅខាងក្រោយឆាក Donna Karan ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ MAC AW 2013 New York
Fashion Week តារាម៉ូដែលជាច្រើនបានជ្រើសរើសពណ៌ផ្សែងខ្មៅបុរាណសម្រាប់ភ្នែក ដើម្បី
ធ្វើឱ្យវាមានលក្ខណៈជ្រៅ និងមានភាពទាក់ទាញ។

ពណ៌លឿងលោហធាតុ រួមនិងខ្មៅ គឺជាស្ទីលផាត់មុខថ្មីបន្ទាប់ដែល Francesco Scognamiglio
យកមកប្រើប្រាស់ក្នុងការបង្ហាញម៉ូដនៅ MAC AW 2013 New York Fashion Week ។

ពណ៌ខាងលើនេះត្រូវបានគេរួមផ្សំយ៉ាងត្រឹមត្រូវ ធ្វើឱ្យផ្ទៃមុខអាចរក្សាបាននូវភាពជាធម្មជាតិ
ប៉ុន្ដែក៏លេចធ្លោខ្លាំងផងដែរ។

Cat eyes - លេចធ្លោ និងប្លែកភ្នែក

ប្រសិនអ្នកជានារីដែលចូលចិត្តស្ទីលប្លែកៗ ហេតុអ្វីក៏មិនសាកល្បងការ make up បែបនេះ?
នៅតែជាស្ទីល "cat-eyes" ប៉ុន្ដែពណ៌ក្រហមត្រូវបានប្រើប្រាស់ជំនួសវិញ។

ពណ៌ភ្នែកបែប "cat-eyes" ក្រហម បូករួមនឹងបបូរមាត់ពណ៌ផ្កាឈូក nude ធ្វើឱ្យមានការចាប់
អារម្មណ៍ជាខ្លាំងពីមនុស្សនៅជុំវិញ។ នៅពេលអ្នកបានសាកល្បងស្ទីលរបស់ "Lady GaGa"
នេះ អ្នកប្រាកដជានឹងទទួលបានការយកចិត្តទុកដាក់មិនខាន។

បបូរមាត់ក្រហមបែបបុរាណ និងថ្លៃថ្នូរ

តារាបង្ហាញម៉ូដ Badgley Mischka គួរឱ្យស្រឡាញ់ ដោយភ្នែករបស់នាង ត្រូវបានលាបពណ៌
លឿងលោហធាតុ និងបបូរមាត់ក្រហមទុំ ជានិមិត្តរូបរបស់កំពូលតារា Hollywood ។

ប្រសិនចូលចិត្តស្ទីលធម្មជាតិ សាមញ្ញ ប៉ុន្ដែនៅតែរក្សាបានភាពថ្លៃថ្នូរ អ្នកអាចជ្រើសរើសស្ទីល
make up ដោយប្រើម្សៅស្ដើង និងក្រែមបបូរមាត់ក្រហមស្ដើង ដែលជាសម្រស់មួយផ្នែករបស់
នារីអាស៊ីខាងកើត។

ប៉ុន្ដែកុំភ្លេច លាបពណ៌ neon បន្ដិចពីលើក្រែមដែលបានលាបលើបបូរមាត់ ដើម្បីបង្កើតចំណុច
លេចធ្លោនៅលើផ្ទៃមុខ។ ជាមួយនិងការផាត់មុខបែបនេះ អ្នកអាចជ្រើសរើសសម្លៀកបំពាក់តាម
ចិត្ត ដោយមិនខ្លាច "ប្រឆាំង" និងស្ទីលផាត់មុខរបស់អ្នក។

ដោយ ៖ តារា
ប្រភព ៖ chicprofile