Sony បានប្រារព្ធធ្វើពិធីសន្និសិទកាសែតមួយកាលពីថ្ងៃទី ៦តុលាកន្លងទៅ ហើយឆ្លៀតក្នុង
ឱកាសនោះក៏បានបង្ហាញនូវវត្តមានកែវយឹត Digital ថ្មីបំផុតដំបូងមួយក្នុងពិភពលោកផង
ដែរ ។ ផលិតផលនេះនឹងធ្វើចរាចរនៅលើទីផ្សារនៅក្នុងខែ វិច្ឆិការខាងមុខនេះជាមួយតំលៃ
១៥៩៨០ ដុល្លាហុងកុង (គឺប្រហែល២០៥៣ ដុល្លាអាមេរិក) ។
ឧបករណ៍នេះមានឈ្មោះថា DEV-5 ដែលអាចថតវីដេអូជា AVCHD 2.0 ។ ជាមួយរូបភាព
មានគុណភាពច្បាស់ល្អ, កែវយឹតថ្មីនេះក៏អនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការថតទុកនូវផ្ទាំង
ទស្សនីយភាពដែលពួកគេកំពុងតែឃើញ និងយកមកចាក់មើលនៅលើកញ្ចាក់ទូរទស្សន៍
បានទៀតផង ។ ឧបករណ៍នេះក៏អាចថតវីដេអូបានជាលក្ខណៈ 3D ផងដែរ ។
Vinocular និងដើរទន្ទឹមគ្នាជាមួយបច្ចេកវិទ្យា GPS ផងដែរក្នុងគោលបំណងធ្វើការរក្សាទុកនូវ
ផ្ទាំងទស្សនីយភាពដែលមានគុណភាពខ្ពស់ និងមានមុខងារជាច្រើនផ្សេងទៀតដូចជាការ
ប្រមូលផ្តុំរូបភាពដោយស្វ័យប្រវត្តិ បច្ចេកវិទ្យា Steady Shot និងសំលេង Stereo ជាដើម ៕
ប្រភព៖ Xinhua, TopNews
ដោយ៖ រដ្ឋា