CamNews

អតីតរដ្ឋមន្ត្រី ការបរទេសថៃ ដៃគូសង្រ្គាមពាក្យសម្តី ជាមួយសម្តេច ហ៊ុន សែន ប៊ិះជួបគ្នានៅម៉ាឡេស៊ី

ភ្នំពេញ៖ លោក ពុយ គា អ្នកឆ្លងឆ្លើយព័ត៌មានក្យូដូ របស់ជប៉ុន បានលើកឡើងថា អតីតរដ្ឋមន្រ្តីការបរទេសថៃ លោក កាស៊ីត ភិរម្យ ក្នុងអាណត្តិរាជរដ្ឋាភិបាលថៃ គ្រប់គ្រងដោយ លោក អាប់ភីស៊ីត វេចាជីវ៉ា ជារដ្ឋាភិបាលមាន ជម្លោះព្រំដែនយ៉ាងស្រួចស្រាវជាមួយកម្ពុជានោះ ប៊ិះជួបវាក់អើជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឯទីក្រុងកូឡា ឡាំពួរ ប្រទេសម៉ាឡេស៊ី គឺខុសគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ។

លោក ពុយ គា បានសរសេរបង្ហាញលើទំព័រហ្វេសប៊ុករបស់លោកថា អតីតរដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ីត ភិរម្យ ជាជើងខ្លាំងមួយរូបរបស់ប្រទេសថៃ អំឡុងពេលមានជម្លោះប្រាសាទព្រះវិហារជាមួយកម្ពុជា (២០០៨-២០ ១១) បានលេចមុខជាថ្មី និងប៊ិះជួបវាក់អើជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសម៉ាឡេស៊ី។

លោក កាស៊ីត ធ្លាប់ប៉ះសំដី និងឆ្លងឆ្លើយសង្គ្រាមស្លាបប៉ាកា (Polemic) ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា ដោយកាល នោះនៅខែធ្នូ ឆ្នាំ២០០៨ លោក កាស៊ីត បានហៅនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «Gangster = អ្នកលេង»។ ប៉ុន្តែ បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកកាស៊ីតបានសម្រាលពាក្យនោះ ដោយពន្យល់វិញ ថា «A gentleman who has the heart of a gangster = សុភាពបុរសចិត្តជាអ្នកលេង»។

លោក ពុយ គា បន្តរំលឹកទៀតថា ពេលនោះ លោកកាស៊ីត ជារដ្ឋមន្រ្តីការបរទេសរបស់ថៃ ខណៈដែលលោក អាប់ ភីស៊ីត វេចាជីវ៉ា ជានាយករដ្ឋមន្រ្តី ហើយក៏ជាដៃគូរជម្លោះព្រំដែនដ៏ស្វិតស្វាញជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បន្ទាប់ពីប្រតិកម្មថា មិនអាចទទួលយកពាក្យនោះបាន និងការគំរាមមិនទៅចូលរួមប្រជុំអាស៊ាន ដែលកាលនោះថៃ ជាប្រធាន ស្ថានភាពក៏បានធូរស្រាលមកវិញ ក្រោយពីលោក កាស៊ីត សរសេរលិខិតសុំទោសសម្តេច ហ៊ុន សែន។

តាមការតំណាលតៗគ្នាបានឲ្យដឹងថា ចរិតលក្ខណៈរបស់លោក កាស៊ីត គឺគាត់តែងមានសំដីឡូយ ថ្លោសៗ និង ធ្ងន់ៗ តែនៅពេលគាត់ទៅជិត ឬនៅជិតភាគីជម្លោះ គាត់ដូរឥរិយាបទទៅជាទន់ភ្លន់ភ្លាម។ បច្ចុប្បន្ន លោក កាស៊ីត នៅតែជាសមាជិក សកម្មរបស់គណបក្សប្រជាធិបតេយ្យ ហើយក៏ជាវាគ្មិននៅតាមសាកលវិទ្យាល័យនានា ក្នុងប្រ ទេសថៃផងដែរ។

តាមរយៈសំណេរនៅលើហ្វេសប៊ុក លោក ពុយ គា ដែលបានអញ្ជើញទៅចូលរួមយកព័ត៌មាន នៃកិច្ចប្រជុំកំពូល អាស៊ាននៅប្រទេសម៉ាឡេស៊ីនោះ បានឲ្យដឹងថា ប៉ុន្មានអាទិត្យមុន (ថ្ងៃទី២៦ ខែមេសា) លោក កាស៊ីត ប៊ិះជួបវាក់ អើជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ខុសគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ។ មូលហេតុដែលប៊ិះជួបគ្នា ក៏ដោយសារ តែលោក កាស៊ីត ចូលរួមប្រជុំក្រុមគណបក្សអ្នកប្រជាធិបតេយ្យសេរី នៅ អាស៊ី ដែលត្រូវបានគេរៀបចំឡើងនៅសណ្ឋាគារ Double Tree by Hilton ហើយបន្ទប់ប្រជុំរបស់ពួកគាត់ នៅ ទល់មុខគ្នា ជាមួយបន្ទប់ដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ត្រូវជួបជាមួយពលករ និង និស្សិត ខ្មែរ ដែលកំពុងធ្វើការ និងកំពុងរៀននៅប្រទេសម៉ាឡេស៊ី។

លោក ពុយ គា បានហៅសំណេររបស់លោកថា គ្រាន់តែជាការរំលឹកព្រឹត្តិការណ៍ ឬជាភាគនិទានមួយ នៃជម្លោះ ឆ្លងដែន រវាងថ្នាក់ដឹកនាំ នៃប្រទេសពីរដែលមានព្រំដែនជាប់គ្នា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល