សឹង្ហបុរីនឹងបើកការប្រកួតបាល់ទាត់ជាមិត្តភាពជាមួយនិងអតីតជើងឯកគឺព្រះរាជាណាចក្រ
ថៃនៅរាត្រីថ្ងៃ១០ ខែតុលា ឆ្នាំ២០១១ នេះនៅក្នុងប្រទេសសឹង្ហបុរី។
ការប្រកួតនិងធ្វើឡើងនៅវេលាម៉ោង ១៩៖៣០នាទីម៉ោងក្នុងប្រទេសសឹង្ហបុរី នៅក្នុងកីឡា
ដ្ឋាន Choa Chu Kang។ គួរបញ្ជាក់ផងដែរថាការប្រកួតជាមិត្តភាពធ្វើឡើងស្របពេលដែល
ការប្រកួត ស៊ីហ្គេមនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១១ នេះឈានជិតមកដល់ និង
ដើម្បីកំដៅសាច់ដុំផងដែរ។
គួររំលឹកថាការប្រកួតនោះក៏មានលក់សំបុត្រផងដែរដែលសំរាប់មនុស្សពេញវ័យគឺមានតម្លៃ
៦ដុល្លាសឹង្ហបុរី, សំរាប់សិស្សានុសិស្សនិងមនុស្សចាស់មានតម្លៃ២ដុល្លាសឹង្ហបុរី៕
ចូលរួមទស្សន៍ទាយទាំងអស់គ្នាជាមួយ Camnews ថាតើសឹង្ហបុរីអាចយកឈ្នះជើងឯកថៃ
បានដែររឺទេ?
Logo ស៊ីហ្គេម២០១១ នៅឥណ្ឌូនេស៊ី
ប្រភព៖ Asean Football
ដោយ វឌ្ឍនា