ចំពោះប្រព័ន្ធដំណើរការខាងក្នុងគឺជារឿងមួយដោយឡែក តែចំពោះរូបរាងខាងក្រៅវិញ
ប្រសិនជាក្រឡេកមើលមួយភ្លែតនោះប្រហែលជាលោកអ្នកពិបាកដឹងបានណាស់ពីភាព
ខុសគ្នារវាង iPhone 4 និង iPhone 4S នេះ ។ តែបើសិនជាសំឡឹងមើលអោយច្បាស់មែន
ទែននោះលោកអ្នកនឹងអាចដឹងបានថាទូរស័ព្ទទាំងពីរនេះខុសគ្នាត្រង់ណាជាក់ជាមិនខាន
ឡើយ ។ សូមធ្វើការវិភាគលើរូបភាពខាងក្រោមជាមួយគ្នាឥឡូវនេះណា ! ៖
iPhone 4S (ខាងក្រោម) មានគំនូសឆ្នូតមួយនៅក្បែរប៊ូតុងកណត់សំលេង រោទិ៍និងញ័រ តែ
iPhone 4 មិនមាននោះទេ ។
ផ្នែកខាងលើរបស់ទូរស័ព្ទ ,iPhone 4S (ខាងក្រោម) បានកាត់ចោលផ្នែកទំនេរជិតរុន្ធដោត
កាសចំនួន ៣,៥ មីលីម៉ែត្រ ។
iPhone 4S (ខាងក្រោម)
iPhone 4S (ខាងស្តាំ)
iPhone 4S (ខាងលើ)
iPhone 4S នឹងមានវត្តមាននៅលើទីផ្សារពីរប្រភេទគឺពណ៌ស និង ពណ៌ខ្មៅ
iPhone 4 និង iPhone 4S រចនាមានរូបរាងប្រហាក់ប្រហែលគ្នាតែ iPhone 4S មានប្រព័ន្ធ
ដំណើរទំនើបជាង iPhone 4 ។
iPhone 4S មានអេក្រង់ប្រភេទ Retina ៣,៥ អ៊ីង និងមាន Resolution ៩៦០x ៦៤០pixel
ផលិតផលថ្មីនេះមាន chip ជា Dual core A5 កំរិតល្បឿនលឿនជាង iPhone 4 ពីរដង ។
មានកាមេរ៉ា ទំហំ ៨ megapixel និងអាចថតវីដេអូ Full HD 1080p ។
Micro, Speaker និងរន្ធភ្ជាប់ស្ថិតនៅផ្នែកខាងក្រោម
ផ្នែកខាងលើមានរន្ធដោតកាស ៣,៥ មីលីម៉ែត្រ និងប៊ូតុងបិទបើកម៉ាស៊ីន ៕
ប្រភព៖Watch.impress
ដោយ៖ រដ្ឋា