ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូឌុបស្រីស្នេហ៍ សាសងតាមផ្លូវកំពង់តែផ្អែមល្ហែម មិនបានមើលខាង
មុខ ស្រាប់តែធ្លាកជង្ហុកបន្តិច ដួលខ្ទាតចេញពី ម៉ូតូផ្កាប់មុខនិងថ្នល់ អូសដាច់មុខយ៉ាងដំណំ ចំ
ណែកឯស្រីស្នេហ៍វិញ ពុំរងរបួសនោះទេ និងម៉ូតូក៏ពុំរងការខួចខាតដែរ ហេតុការណ៍នេះកើត
ឡើង កាលពីវេលាម៉ោង២១និង១៧នាទី ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងភូមិកំបូល
សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ ចន្ទ្រា ភេទប្រុស អាយុ ២១ឆ្នាំ
រស់នៅក្នុងភូមិ កំពង់ឈើទាល ឃុំកំពង់ឈើទាល ស្រុកសំបូរ ខេត្តកំពង់ធំ ជិះម៉ូតូមួយគ្រឿងម៉ាក
ស្មាស់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះក្នុងទិសដៅពីកើតទៅលិច រងរបួសធ្ងន់ ត្រូវ
បាន ក្រុមសង្គ្រោះលេខ៧១១ កងពលតូចង៧០ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យព្រះកុសមៈ
ហៅមន្ទីរពេទ្យលោកសង្ឃ ចំណែកឯស្រីស្នេហ៍នោះ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅ
ពីកើតទៅលិច ក្នុងល្បឿនមធ្យមឌុបស្រីស្នេហ៍ ម្នាក់ ដោយជិះបណ្តើរសាសងគ្នាបណ្តើរ យ៉ាងផ្អែម
ត្រជាក់ មិនមើលមុខទេ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូធ្លាក់ជង្ហុកតែបន្តិចសោះ ស្រាប់តែ
រ៉េចង្កូច ដួលខ្ទាតចេញពីម៉ូតូផ្កាប់មុខ ឈូសនឹងថ្នល់ ដូចជាអាប៊ុលឈូសថ្នល់ ដាច់មុខដាច់មាត់យ៉ាង
ដំណំ ឈាមរហាចសន្លប់ស្តូកស្តឹង ចំណែកឯម៉ូតូនិងស្រីស្នេហ៍ ពុំមានកើតអីនោះទេ បន្ទាប់ពីកើត
ហេតុ ត្រូវបាននគរបាល ហៅរថយន្តសាមុយ របស់អង្គភាពសង្រ្គោះ លេខ៧១១ កងពលតូច ង៧០
មកដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយ
សង្គ្រោះអាយុជីវិតបន្ទាន់ ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរលោកសង្ឃបន្ត និងម៉ូតូត្រូវនគរបាល យកទៅ
រក្សាទុកនៅប៉ុស្តិ៍កំបូល ដើម្បីរង់ចាំម្ចាស់ទៅ ទទួលយកទៅវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល