ព័ត៌មានអន្តរជាតិ ៖ ក្រុមគ្រួសារជនរងគ្រោះ ធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះ ហើរ QZ8501 កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១ មករា ម្សិលមិញនេះបានប្រារព្ធកម្មវិធីបុណ្យសពជាលើកដំបូង ជូនចំពោះជនរងគ្រោះ ធ្លាក់យន្តហោះស្លាប់បាត់បង់ជីវិត ខណៈលក្ខខ័ណ្ឌអាកាស ធាតុអាក្រក់ បានបង្ក ជាការរំខានដល់ប្រតិបត្តិការ រុករកសាកសពយន្តហោះ និងសាកសពមនុស្សឯទៀត នៅឯកោះ Borneo

ប្រភពសារព័ត៌មាន ពីទំព័រ សឹង្ហបុរី channelnewsasia អោយដឹងថា មកទល់ នឹង បច្ចុប្បន្នភាព ថ្ងៃសុក្រ នេះ គឺឈានចូលដល់ថ្ងៃទី ៦ ហើយ បើចាប់គិតតាំងពីថ្ងៃយន្តហោះបាត់ខ្លួន ក្នុង នោះ ប្រតិបត្តិការតាម ដាននិងរុករក សាកសពយន្តហោះនៅបន្តយ៉ាងសស្រាក់សស្រាំនៅឡើយ ។ សេចក្តីរាយការណ៍បញ្ជាក់ អោយដឹងថា សាកសពមនុស្ស ៩ នាក់ហើយ ត្រូវបានគេប្រទះឃើញនិងស្រង់យកពីលើផ្ទៃសាគរអំឡុង ប្រតិបត្តិការ ស្រាវជ្រាវតាមរក យន្តហោះបាត់ខ្លួនប្រភេទ Airbus A320-200 ដែ លបានបាត់ការទាក់ទង ពីប្រព័ន្ធរ៉ាដា អំឡុងពេលដែលមាន ព្យុះភ្លៀង កាលពីព្រឹកថ្ងៃ អាទិត្យកន្លងទៅ ( Dec 28, 2014) ស្រប ពេលដែលមានការហោះហើរ ដឹកជញ្ជូនអ្នកដំណើរ របស់ខ្លួន ពីទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ទៅកាន់ប្រទេស សឹង្ហបុរី ។

លោក Bambang Soelistyo ប្រធានភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវ ថ្លែង នូវសុន្ទរកថា ក្នុងសន្និសិទ សារព័ត៌មានអោយដឹងថា ៖ បញ្ហាប្រឈមសម្រាប់ក្រុមការងារ យើងខ្ញុំ ក្នុងការ រុករក ឈានចូលដល់ថ្ងៃ ទី ៥ ទី ៦ នេះ គឺត្រូវបានរំខានដោយលក្ខខ័ណ្ឌអាកាសធាតុ អាក្រក់ ពោល អាកាសធាតុ មិនអំណោយ ផលផ្ទាល់តែម្តង ក្នុងនោះ កំពស់ទឹករលក មានចន្លោះពី ៣ ទៅ ៤ ម៉ែត្រ ឯណោះ ។

លោកបានបន្តអោយដឹងថា បច្ចុប្បន្នភាព គណៈកម្មការសុវត្ថិភាព ដឹកជញ្ជូនថ្នាក់ជាតិ National Trans - port Safety Committee បានមានវត្តមាននៅក្រុង Pangkalun Bun កោះ Borneo ជាទីតាំងនៅជិតជាង គេបំផុត ទៅនឹងទីតាំងធ្លាក់យន្តហោះខាងលើ "ស្អែកនេះ ពួកគេនឹងចេញ ប្រតិបត្តិការ តាមស្វែងរកប្រ អប់ខ្មៅ យន្តហោះធ្លាក់ ក្រុមហ៊ុនអាកាសចរណ៍ AirAsia " ។ ប្រភពដដែល បញ្ជាក់បន្ថែមអោយដឹងថា ក្រុមអ្នកជំនាញមកពីប្រទេសសឹង្ហបុរី និង បារាំង ក៏បានចូលរួមក្នុង ប្រតិបត្តិការ ស្រាវជ្រាវ រកប្រអប់ខ្មៅ យន្តហោះធ្លាក់ខាងលើដូចគ្នាដែរ ខណៈប្រអប់ខ្មៅទាំងនេះ គឺជាសម្បទាមួយដ៏សំខាន់ដែលអាចបញ្ជាក់ ពីមូលហេតុយន្តហោះធ្លាក់ ។

ដោយឡែក ពិធីបុណ្យសព លើកដំបូង ជនរងគ្រោះធ្លាក់យន្តហោះ ខាងលើ ត្រូវ បានប្រារព្ធឡើង អំឡុង រសៀលថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ក្រោយសាកសពផ្ទាល់ ត្រូវបានសមត្ថកិច្ច បញ្ជាក់អត្តសញ្ញាណពិត ប្រាកដ ជាស្រ្តីម្នាក់ មានឈ្មោះ Hayati Lutfiah Hami មកពីទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ។ គួរ រំឮកថា ក្រោយពីមានពិធីបុណ្យសព នៅឯគេហដ្ឋានជនរងគ្រោះ បន្តបន្ទាប់ ជនរងគ្រោះ ត្រូវបានបញ្ជូន យកទៅបញ្ជុះនៅឯឈាបនដ្ឋានក្បែរនោះ ស្របពេលដែល មាន មនុស្សម្នា រាប់ រយនាក់ ចូលរួម អមជា មួយនឹងអារម្មណ៍តក់ស្លុត សោកស្តាយ ជាទីបំផុត ៕

- អាន ៖ សាកសព មនុស្ស ៣ នាក់ ក្នុងនោះ អ្នកបម្រើការ លើយន្តហោះម្នាក់ រកឃើញ នៅកន្លែងធ្លាក់យន្តហោះ AirAsia

- អាន ៖ រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម

- អាន ៖ Update : បំណែកកំទេចកំទី ដែលបានប្រទះឃើញ នោះ ពិតជាបំណែកយន្តហោះ AirAsia ដែលបានធ្លាក់

- អាន ៖ ព័ត៌មានលម្អិត ថ្ងៃទី ៣ តាមស្វែងរក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ខណៈមានតម្រុយខ្លះៗ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ channelnewsasia