បុរសម្នាក់បានដាក់ពាក្យសុំបំរើការងារ ក្នុងសួនសត្វមួយ នៅកណ្តាលទីក្រុង ។ក្រោយពេលពេលគាត់បានឃើញសេចក្តីប្រកាសជ្រើសរើសបុគ្គលិក ដោយប្រាប់ពីប្រាក់ខែ ច្បាស់លាស់ ប៉ុន្តែមិនបញ្ផាក់ថាធ្វើអ្វីនោះទេ ។ កន្លងមកម្ចាស់សួនសត្វនេះ បានចំណាយប្រាក់អស់រាប់លានដុល្លា ដើម្បីផ្សាយពានិជ្ផកម្ម ទាក់ទាញអ្នកទស្សនាមកមើលសត្វស្វាឳ ប៉ុន្តែវាបានងាប់បាត់ទៅ ដោយគ្មានមូលហេតុសោះ ដូច្នេះពួកគេត្រូវការសត្វស្វាឳ មួយទៀតមកជំនួស ។បុរសម្នាក់នោះត្រូវការលុយ និងការងារធ្វើជាចាំបាច់ ដូច្នេះគាត់ក៏សំរេចចិត្តព្រមទទួលការងារដើរតួជាស្ចាឳនោះ ។ ជារៀងរាល់ថ្ងៃគាត់តែងតែ ដើតួជាសត្វស្វាឳ ដោយស្លៀកពាក់ស្បែកជាស្វាឳ ហើយរត់លេងក្នុងទ្រុង ។បានមួយរយៈក្រោយមក គាត់មានអារម្មណ៍ថា ចូលចិត្តការងារនេះណាស់ ហើយតែងតែបន្លាចក្មេងៗលេង និងស្រែកតាមរបៀបសត្វស្វា ដាក់ក្រុមមនុស្សមកទស្សនា និងស៊ីចេក ព្រមទាំងចំណីសំរាប់ស្វាឳ ។ ពេលវេលាចេះតែកន្លងទៅ គាត់ក្លាយជាចំណុចចាប់អារម្មណ៍ ជាងគេនៅក្នុងសួនសត្វ សំរាប់ភ្ញៀវមកទស្សនា ហើយគាត់តែងតែតោងលេងពីមែកឈើ មួយទៅមួយ និងវល្លិ ដែលមាននៅទីនោះ ធ្វើអោយភ្ញៀវមកទស្សនាម្នាក់ៗ ចូលចិត្តគាត់ខ្លាំងណាស់ ។

នាថ្ងៃអាទិត្យ មានមនុស្សជាច្រើនមកទស្សនា ពេលនោះគាត់កំពុងតែលោតលេងពីដើមឈើមួយទៅមួយ ចៃដន្យអីគាត់យោលវល្លិមួយរបូតដៃ ហើយធ្លាក់ចូលទៅក្នុងទ្រុងដាក់តោ ធ្វើអោយតោដែលកំពុងដេកបើកភ្នែកឡើង ហើយដើរលបៗ សំដៅមករកស្វាឳ ដោយស្រក់ទឹកមាត់ ធ្វើអោយស្វាឳថយរហូតដល់ទប់ខ្លួននឹងរបង ។ ពេលដែលតោមកគៀងស្វាឳ ក៏លើកដៃរាឡើងហើយស្រែកថា"ជួយផងជួយផង! ខ្ញុំមិនមែនជាសត្វស្វាឳទេ ខ្ញុំជាមនុស្ស ជួយផង!"បន្ទាប់មកតោក៏និយាយថា"ឆ្កួតទេឬ ! បិទមាត់ឯងចង់អោយគេ ដេញយើងចេញពីការងារឬ?"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke