ចម្លែកៗ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស
spy ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ៣១ កន្លងទៅនេះ អោយដឹងថា Google
Street View បានប្រមាញ់ជាប់នារីស្រស់ស្អាតម្នាក់ ត្រូវបានមិត្តប្រុសរបស់ខ្លួន បណ្តេញ
ចេញពីផ្ទះ។

គួរបញ្ជាក់ផងដែរថា រូបភាពមួយនេះ គេក៏ឃើញមាន តាមរយៈបង្ហោះចូលទៅក្នុងគេហ
ទំព័រសង្គម Reddit ផងដែរ ដោយបានប្រទះឃើញ នារីស្រស់ស្អាតម្នាក់ មកពីរដ្ឋ South
Carolina សហរដ្ឋអាមេរិក ខណៈពេលដែលនាងនៅផ្នែកម្ខាងនៃចិញ្ចើមផ្លូវ ជាមួយនឹង
របស់របរប្រើប្រាស់ នៅរ៉ាយប៉ាយពាសពេញផ្លូវទាំងអស់។

អ្នកប្រើប្រាស់អ៊ិនធើណេត ដែលមានគណនីនៅលើគេហទំព័រ Reddit ហើយក៏ជាអ្នក
បង្ហោះរូបមួយនេះនោះ បាននិយាយបញ្ជាក់ថា តាមពិតទៅ រូបនេះ ត្រូវបានថតជាប់កាល
ពីរបីឆ្នាំមុនមកម្ល៉េះ ខណៈដែលខ្ញុំបានស្គាល់នាង ហើយមកទល់នឹងពេលនេះ នាងបាន
ចែកផ្លូវជាមួយនឹងមិត្តប្រុសរបស់នាងហើយ៕

ដោយ ៖ ពិសី
ប្រភព ៖ spy