CamNews

ISIS សម្លាប់ បុរស ២០ នាក់​ នៅរោងភាពយន្ត បុរាណ អាយុ ២០០០ ឆ្នាំ ខណៈបង្ខំអោយប្រជាជន អង្គុយមើល

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីក្រុមអ្នកអង្កេតការណ៍ អោយដឹងថា ក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានសម្លាប់ក្រុមបុរស ២០ នាក់ នៅឯ  រោងភាពយន្តបុរាណ ដែលទីនោះផ្ទាល់ត្រូវ បានចាត់ចូលជាបេតិកភណ្ឌពិភពលោក ដែលមានវត្តមាននៅទីក្រុង បុរាណ Palmyra ភាគកណ្តាល ប្រទេសស៊ីរី ។

អង្គការ​សិទ្ធិ​មនុស្ស​ Syrian​ Observatory​ for​ Human​ Rights​    បាន ​និយាយ​ថា​ ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ បាន​ចូល​កាន់​កាប់​កន្លែង​ដែល​មាន​អាយុ​ ២​ ពាន់​ឆ្នាំ​ ហើយ  ​ដែល​អង្គការ​ UNESCO​ ចាត់​ទុក​ជា​កន្លែង​កេរ្ត៍​ដំណែល​ពិភពលោក​កាល​ពី​ល្ងាច​ថ្ងៃ​ពុធកន្លងទៅនេះ ខណៈ   សេចក្តីរាយការណ៍ បាន លើកឡើងអោយដឹងថា បន្ទាប់ពីចូលគ្រប់គ្រង ក៏ដូចជា កាន់កាប់ បាន  ក្រុម ISIS បានបាញ់សម្លាប់ ក្រុមបុរសមួយចំនួន ដោយបង្ខំអោយប្រជាជន នៅក្នុងទីក្រុងបុរាណមួយនេះ មើលទាំងបង្ខំចិត្ត ។

របាយការណ៍ បញ្ជាក់អោយដឹងថា    មនុស្ស  ប្រមាណ ២៤០ នាក់ ភាគ  ច្រើនជាង កងទ័ព ត្រូវបាន សម្លាប់ចោល ដោយស្នាដៃ   ក្រុម​ ISIS ចាប់ ពី  ក្រុមឧទ្ទាមសាហាវមួយនេះ ដណ្តើមគ្រប់គ្រងទីក្រុង បាន កាលពីសប្តាហ៍មុន ។ មានការ   ព្រួយបារម្ភជាខ្លាំង ថាក្រុម​ ISIS អាចនឹងបំផ្លាញចោល សម្បត្តិ បេតិកភណ្ឌពិភពលោក នៅក្នុង  ទីក្រុង បុរាណមួយនេះ ដែលមាន  អាយុកាល ២ ពាន់ឆ្នាំ ពីសម័យ Roman ។

គួររំឮកថា ក្រុមឧទ្ទាម ISIS ធ្លាប់បំផ្លាញរួចទៅហើយ បណ្តា  ទី តាំងបុរាណ នៅក្នុងប្រទេស អ៊ីរ៉ាក់ តួ យ៉ាង ការបំផ្លាញចុងក្រោយបំផុតរបស់ពួកគេ គឺធ្វើឡើងនៅក្នុងទីក្រុងបុរាណ Nimrud ជាទីក្រុងមួយ នៅក្នុងប្រទេស អ៊ីរ៉ាក់ ដែលសំបូរទៅដោយរតនសម្បត្តិពីសម័យបុរាណច្រើនជាងគេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី