ថ្ងៃមួយ មាននារីម្នាក់ បានចិញ្ចឹមឆ្កែ ១ក្បាល ហើយនាង ស្រលាញ់ឆ្កែនោះ ខ្លាំងណាស់
ដោយសារតែ វាចេះស្តាប់បង្គាប់ ឆ្លាត និង គួរឱ្យស្រលាញ់ ថែមទៀតផង។ ដូច្នេះ នាង
បានទៅ ផ្សារទំនើប ដើម្បីទិញអាវរងា ជូនវា។

ពេលទៅដល់ហាងលក់ ខោអាវឆ្កែ នាងបានសួរ អ្នកលក់ថា៖ ខ្ញុំចង់ទិញ អាវរងា ១ឱ្យ
ឆ្កែរបស់ខ្ញុំ!
អ្នកលក់៖ តើវាពាក់លេខប៉ុន្មានដែរ អ្នកនាង?
ម្ចាស់ឆ្កែ៖ ខ្ញុំ...ភ្លេចបាត់ទៅហើយ!
អ្នកលក់៖ ហេតុអ្វីបានជាមិននាំ វាមកតែម្ដងទៅ?
ម្ចាស់ឆ្កែ៖ មិនបានទេ! ថ្ងៃនេះជាថ្ងៃកំណើតរបស់វា ខ្ញុំចង់ឱ្យវាមានការភ្ញាក់ផ្អើល...!
អ្នកលក់៖ អូ...!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke