ភ្នំពេញ៖ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតបវរកញ្ញាឯក ទេសចរណ៍ អន្តរជាតិកម្ពុជាឆ្នាំ២០១៤ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ។បេក្ខនារីទាំង២៤រូបដែល នឹងត្រូវចូលប្រកួតក៏បាន នឹងកំពុងហ្វឹកហាត់ និងត្រៀមខ្លួន បង្ហាញសមត្ថភាព និងទេពកោសល្យ របស់ខ្លួនរាល់ថ្ងៃផងដែរ ហើយពួកគេទាំងអស់សុទ្ធ តែមានជំនឿចិត្តថាខ្លួន នឹងឈ្នះនៅក្នុងការប្រកួតមួយនេះ។

នៅថ្ងៃទី២៣ខែវិច្ឆិកាខាងមុខនេះ ព្រឹត្តិការណ៍ដ៏អស្ចារ្យ អរលាយភ័យសម្រាប់បេក្ខនារីទាំង២៤រូបនឹងបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ហើយថ្ងៃនោះដែរក៏នឹងមានបេក្ខនារីខ្លះ រីករាយ ខ្លះមុខស្រពោន ព្រោះវាជាពេលវេលាដែលគណៈកម្មការត្រូវសម្រេចជ្រើសរើសម្ចាស់មកុដ និងម្ចាស់រង្វាន់ផ្សេងៗទៀតចំនួន៨រូបតែប៉ុណ្ណោះ។

តើបេក្ខនារីរូបណាដែល សម្រស់ស្រស់ស្អាត និងមានទេពកោសល្យ អាចក្លាយជាម្ចាស់មកុដ និងជាម្នាស់ពានរង្វាន់ផ្សេងៗ នៅក្នុងការប្រកួត បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិកម្ពុជាឆ្នាំ២០១៤នេះ? តើកម្មវិធីនៃការប្រកួត នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នេះមានវិញ្ញាសាអ្វីខ្លះ ខុសប្លែកពីវគ្គជម្រុះមុនៗ?

តើមានកម្មវិធីអ្វីខ្លះទៀតដែលញ៉ាំងឲ្យព្រឹត្តិការណ៍មួយនេះកាន់តែមានភាពអស្ចារ្យឡើង? ទាំងអស់នេះនឹងបង្ហាញជូន នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកានេះនៅក្នុងសណ្ឋាគារNagaWorld ។

គួររំលឹកផងដែរថា រង្វាន់ដែលទទួល បានសរុបជាទឹកប្រាក់ ទាំងអស់ចំនួន ១៥០០០ដុល្លារនៅក្នុងនោះ គឺមានរួមបញ្ចូលទាំងការ ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ការស្នាក់នៅ និងមានទាំងអាហារូបករណ៍ នៅខាងសាលាផ្សេងទៀត ដែលក្រុមហ៊ុន Aplus Asia Network បានសហការជាមួយ នឹងជូនដល់បេក្ខនា រីទទួលជ័យលាភី។ អ្នកដែលទទួលបាន ជ័យលាភីលេខមួយនឹងធ្វើជា តំណាងឲ្យប្រទេសកម្ពុជា ចូលរួមក្នុងការប្រកួតបវរកញ្ញា ឯកទេសចរណ៍ពិភពលោក លើកទី១៨ នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៤ ដែលមានតំណាងមក ពីប្រទេសចំនួន៨០នៅលើ ពិភពលោកចូលរួម ៕

ផ្ដល់សិទ្ធិដោយ ៖ lookingtoday