ព្រះសីហនុ ៖ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបញ្ឈប់អាជីវកម្មជក់ស៊ីហ្សា នៅទូទាំងប្រទេសរួចមក បច្ចុប្បន្ននេះ គេឃើញចរាចរណ៍ប៉េងប៉ោង ដែលសង្ស័យមានផ្ទុកសារធាតុញៀន បានចូលខ្លួនមកជំនួស ស៊ីហ្សាវិញម្តង ។ គេមិនដឹងថា ប៉េងប៉ោងនេះមានផ្ទុកសារជាតិអ្វីពិតប្រាកដនោះទេ ប៉ុន្តែគេឃើញ មិន ថាខ្មែរ មិនថាបរទេសនោះទេ ចូលចិត្តទិញយកមកប្រើយ៉ាងពពាក់ពពូនជាទីបំផុត ។ ចំពោះទីតាំងលក់ ប៉េងប៉ោងនេះ នៅទូទាំងក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានប្រមាណរាប់សិប កន្លែងឯណោះ ទាំងនៅក្នុងក្លិបកំសាន្ត ឌីស្កូ ខារ៉ាអូខេ និងបារបារាំងតាមឆ្នេរសមុទ្រ ដូចជា នៅឆ្នេរអូរ ឈើទាល និងឆ្នេរអូរត្រេះជាដើម ។ ចំពោះនៅឆ្នេរអូរឈើទាល ក្នុងតំបន់បន្ទាយប៉េអឹមចាស់ ប្រជាពល រដ្ឋបានរាយការណ៍ថា មានបារបារាំងមួយឈ្មោះ ដូលហ្វីន (DOLPHIN) ដែលមានម្ចាស់ឈ្មោះ ប៉ី ជា មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៤ មានបើកលក់ប៉េងប៉ោង និងកញ្ឆា ធំជាងគេ ដោយចាប់ ផ្តើមលក់ពីម៉ោង ៩ យប់ រហូតដល់ទាបភ្លឺជារៀងរាល់ថ្ងៃ ។

យើងដឹងហើយថា កន្លងមកស៊ីហ្សា ត្រូវបានគេមើលរំលង និងនិយាយថា មិនប៉ះពាល់ដល់សុខភាព មនុស្សនោះទេ ប៉ុន្តែ ក្រោយមក ទើបត្រូវបានគេពិសោធន៍ឃើញថា ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ក៏ត្រូវបានបិទអាជីវកម្ម ។ ចំពោះប៉េងប៉ោង និងកញ្ឆា ដែលភ្ញៀវទេសចរ ចូលចិត្តទិញយកមកប្រើនេះ ដែរ ប្រជាពលរដ្ឋសំណូមពរ លោកឧត្តមសេនីយ៍ត្រី ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ គួរគប្បីធ្វើការពិនិត្យឡើងវិញជាបន្ទាន់ផងដែរ ហើយជាពិសេស ចំពោះមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៤ ឈ្មោះ ប៉ី ដែលអាចធ្វើឲ្យអាប់ឱន ដល់កិត្តិយសនគរបាលជាតិទាំងមូលផងដែរ ។

គួរបញ្ជាក់ផងដែរថា ចំពោះប៉េងប៉ោងនេះ មិនត្រូវបានគេលក់ឲ្យកូនក្មេងលែងនោះទេ គេលក់តែ សម្រាប់មនុស្សចាស់តែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល