CamNews

វិធីញុំាអាហារពេលព្រឹក ដែលនាំមកនូវសុខភាព

អាហារពេលព្រឹកគឺល្អសម្រាប់រដូវរងារ។ អ្នកដែលគិតទេថាអាហារពេលព្រឹកមានសារៈសំខាន់?
ពិតណាស់អាហារពេលព្រឹកគឺមានសារៈសំខាន់ខ្លាំងជាពិសេសគឺសម្រាប់មនុស្សដែលរស់នៅ
ប្រទេសដែលមានស៊ីតុណ្ហភាពទាបត្រជាក់។ ការបរិភោគអាហារពេលព្រឹកត្រឹមត្រូវតាមក្បួនគឺ
អាចជួយឱ្យទទួលបាននូវសុខភាពល្អ និងកំដៅខ្លួនថេរ។

១. គួរណាញុំាអាហារដែលក្ដៅៗ

អាហារពេលព្រឹកគួរណាតែក្ដៅៗ ទើបល្អ ព្រោះវាអាចជួយកំដៅខ្លួនរបស់អ្នកឱ្យឆាប់សុំាជាមួយ
និងអាកាសធាតុត្រជាក់។

២. គួរណាញុំាអាហារដែលមិនមែនជារបស់កញ្ចប់

អាហារពេលព្រឹកគួរណាព្យាយាមកុំញុំានំកញ្ចប់ ឬអ្វីផ្សេងៗទៀតដែលភាសាអង់គ្លេសគេហៅថា
Junk Food ព្រោះវាបណ្ដាលឱ្យមិនឆ្អែតហើយឆាប់ឡើងគីឡូ។

៣. គួរណាញុំាក្នុងបរិមាណឆ្អែត មិនហល់

កាលណាអ្នកញុំាអាហារពេលព្រឹកដល់ហល់វាបណ្ដាលឱ្យអ្នកខ្ជិលក្នុងការធ្វើការងារផ្សេងៗដូច
នេះហើយគួរណាកុំញុំាឱ្យហល់ឱ្យសោះ៕

ដោយ៖ ផានិត
ប្រភពពី៖ K14