សារព័រមានបរទេសបានដកស្រង់សម្តីរបស់លោក al-Koni សមាជិកនៃអជ្ញាធរបណ្តោះហៅ
កាត់ (NTC) របស់ប្រទេសលីប៊ី កាលពីថ្ងៃច័ន្ទ ថា លោកកាដាហ្វីដែលអតីតមេដឹកនាំលីប៊ី
អាចនឹងគេចខ្លួននៅតំបន់ត្រីកោណភាគខាងលិចនៃប្រទេស។ តំបន់នេះមានព្រំប្រទល់
ជាប់នឹងប្រទេសនីគែ ( Niger) និង អាហ្ស៊ឺរី។ សមាជិករូបនេះបានបន្ថែមថា វាជាតំបន់ដែល
ផ្តល់អំណោយផលដល់លោកកាដាហ្វីក្នុងការរត់គេចខ្លួនទៅប្រទេសផ្សេង។
នៅក្នុងសន្និសិទព័រមាន លោក al-Koni បានបញ្ជាក់ថា តំបន់នោះពោរពេញទៅដោយវាល
ខ្សាច់និង ភ្នំជាច្រើន។ លោកបានអំពាវឲ្យសហគមន៍អន្តជាតិប្រើប្រាស់យន្តហោះស៊ើប
ការណ៍ដែលមិនមានអ្នកបើកបរ ទៅកាន់តំបន់នោះដើម្បីស្វែងរកការចាប់ខ្លួនលោក
កាដាហ្វី។
ទាក់ទងនឹងហេតុការណ៍នៅប្រទេសស៊ីរី al-Koni និយាយថា អជ្ញាធរបណ្តោះអាសន្នលីប៊ី បានទទួលស្គាល់ពួកប្រឆាំង ថាជារដ្ឋាភិបាលស្របច្បាប់តំនាងឲ្យប្រជាជនស៊ីរី៕
(xinhua)
ដោយៈសំអាត