CamNews

កូន​ប្រុស​ពីរ​នាក់​របស់ នាង Angelina Jolie បង្ហាញ​អារម្មណ៍​ចង់​រស់​នៅ​ជាមួយ​ឪពុក

(អាមេរិក)៖ ក្រឡេកមើលពីរឿងរ៉ាវ របស់អតីតគូស្វាមីភរិយា Angelina Jolie និង Brad Pitt វិញម្តង ដែលអ្នកទាំងពីរកំពុងតស៊ូក្តីក្តាំ ទាមទារសិទ្ធិគ្រប់គ្រង និងថែ​រក្សាកូនទាំង៦ ជាពិសេស Angelina ដែលចង់ឲ្យកូនៗ ទាំងអស់របស់នាង មករស់នៅជាមួយ ប៉ុន្តែមើលទៅវាហាក់ដូចជា ពិបាកបន្តិច ព្រោះកូនពីរនាក់របស់ពួកគេគឺ Pax និង Shiloh កំពុងតែស្នើសុំរស់ នៅជាមួយឪពុករបស់ខ្លួន។

ប្រភពមួយទម្លាយថា Pax និង Shiloh បានប្រាប់ម្តាយរបស់ពួកគេថា ខ្លួនចង់រស់នៅ​ជាមួយ Pitt ជាឪពុក ហើយប្រសិន បើនេះជាការពិតនោះ​ ការចង់ឲ្យក្មេងទាំងពីរមករស់នៅ ជាមួយអាចនឹងពិបាកឈ្នះសម្រាប់ Angelina ជាម្តាយដែលបច្ចុប្បន្ននាង និង Pitt មានកូនទាំងអស់ ៦នាក់ដូចជា Maddox អាយុ១៥ឆ្នាំ, Pax អាយុ១២ឆ្នាំ, Shiloh អាយុ១០ឆ្នាំ, Zahara អាយុ១១ឆ្នាំ និងកូនភ្លោះ Knox, Vivienne អាយុ៨ឆ្នាំ ហើយកូនទាំងអស់ក៏បានរស់នៅជាមួយម្តាយ ជាបណ្តោះអាសន្ននៅឯផ្ទះ Malibu ។

Zahara, Knox និង Vivienne មិនបាននិយាយអ្វី ពីការចង់រស់នៅជាមួយខាងណាទេ លើកលែងតែ Maddox ដែលចង់រស់នៅជាមួយ Angelina ជាម្តាយហើយពេលនេះ រឿងទាមទារសិទ្ធិចិញ្ចឹមកូននេះ ក៏មិនទាន់ដាច់ស្រេចដែរ ព្រោះ Brad កំពុងស្ថិតក្រោមការស៊ើបអង្កេត ពីក្រុម DCFS នៅឡើយពាក់ព័ន្ធ​នឹងការប្រើហិង្សាលើ Maddox ជាកូនដែល ជាមូលហេតុនាំឲ្យ Angelina ដាក់ពាក្យប្តឹងសុំលែងលះ នេះឡើង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង