ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មាននាទី មុននេះបន្តិច បាន ចេញអត្ថបទសារព័ត៌មាន អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី បំផ្ទុះដ៏កក្រើកមួយ ទៅលើស្នងការប៉ូលីស ក្រុង Cairo ប្រទេស អេហ្ស៊ីប ។

ប្រភពដដែលបន្តអោយដឹងថា រថយន្តសង្គ្រោះបន្ទាន់ ជាច្រើនគ្រឿង ក៏កំពុងតែធ្វើដំណើររបស់ខ្លួន ទៅកាន់កន្លែងកើតហេតុ ខណៈពេលដែលមានករណី ផ្ទុះការបាញ់បោះ គ្រាប់ពិត ជាបន្តបន្ទាប់ ក្រោយពីមានករណីបំផ្ទុះគ្រាប់បែក មនុស្ស ប្រមាណជាង ២០ នាក់ ត្រូវបានគេរាយការណ៍អោយ ដឹងថា បានទទួលរង របួស ធ្ងន់ និងស្រាល ។

យ៉ាងណាមិញ Mena ជាទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក បានដកស្រង់ សម្តីមន្រ្តីប៉ូលីសសុំមិន បញ្ជេញឈ្មោះម្នាក់ អោយដឹងថា ករណីបំផ្ទុះមួយនេះ អាចកើតឡើង ទៅបាន បន្ទាប់ពីមានការ បំផ្ទុះចេញពីគ្រាប់បែកអត្តឃាត ពីក្នុងរថយន្តមួយគ្រឿង ។

គួររំឭកផងដែរថា ករណីបំផ្ទុះគ្រាប់បែក អត្តឃាតមួយនេះ បានកើតឡើង ខណៈពេលដែលមាន ការប្រារព្ធខួបនៃការផ្តួលរលំ របបដឹកនាំ Hosni Mubarak កាលពីឆ្នាំ ២០១១ កន្លងទៅនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ