CamNews

មិនគួរអោយជឿ ៖ iPhone 6 និង iPhone 6 Plus ទទួលការបញ្ជាទិញ ដល់ទៅ ៤ លានគ្រឿង ក្នុងរយៈពេល ២៤ ម៉ោង

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុន Apple កាលពីថ្ងៃច័ន្ទនេះ បញ្ជាក់អោយដឹងថា វាគឺជាកំណត់ត្រាមួយដែល នឹកស្មានមិនដល់ ពោល ស្មាតហ្វូនសេរ៊ីថ្មី iPhone 6 និង iPhone 6 Plus លក់បានដល់ទៅ៤លានគ្រឿង ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង នៅថ្ងៃសុក្រនេះ ពោលជាថ្ងៃដំបូង ដែលមានការ    ទទួលការបញ្ជាទិញ ទុកមុន (Pre-order) នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ​​​  ពីគេហទំព័រ សារព័ត៌មានបរ ទេសស៊ីអិនអិន ។

តម្រូវការទូរស័ព្ទស្មាតហ្វូន iPhones សេរ៊ីថ្មី ពិតជាខ្ពស់ ដូច្នេះហើយស្មាតហ្វូន iPhone 6 Plusលក់ចេញ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលខ្លីមួយ ដ៏ជាក់លាក់ ដោយនៅក្នុងនោះ រាល់អតិថិជន ដែល មានការបញ្ជាទិញទុកមុន នឹងទទួលបាន ទូរស័ព្ទ សេរ៊ីថ្មី ម៉ូដែលមួយនេះ នៅ ថ្ងៃ សុក្រនេះ  ខណៈរាល់ អតិថិជន ដែលពុំទាន់ទទួលបាន​ នឹងមានការបញ្ជូនអោយដល់ដៃ ជាបន្តបន្ទាប់ អំឡុងខែក្រោយ ។

សេចក្តីថ្លែការណ៍ ពីក្រុមហ៊ុន Apple អោយដឹងថា ត្រូវការ ស្មាតហ្វូន iPhonesសេរ៊ីថ្មីទាំងនេះមានកម្រិត លើសពីការផ្គត់ផ្គង់ ការបញ្ជាទិញទុកមុនទៅទៀត ។ គួរបញ្ជាក់ថា    ការផ្គត់ផ្គង់  ទូរស័ព្ទដៃ  ស្មាត ហ្វូន សេរ៊ី iPhone 6 និង iPhone 6 Plus នឹងធ្វើឡើងជាផ្លូវ ការនៅថ្ងៃសុក្រ ទី ១៩ សីហានេះ ដោយចាប់ផ្តើម ពីម៉ោង ៨ ព្រឹក (ម៉ោងក្នុងស្រុក) នៅឯហាង Apple stores ។ គួររំឮកថា មានក្រុម អតិថិជន ដែលស្ម័គ្រ ស្មោះហួស មកពីជុំវិញ ពិភពលោក បានមកបោះតង់​ ក៏ដូចជា ជុំរុំ នៅពីមុខហាង  Apple  stores ដើម្បី​ ធ្វើយ៉ាងណាទទួលបាន ទូរស័ព្ទដៃ ប្រភេទថ្មី ទាំងនោះ បានមុនគេ ។

ប្រភពដដែលបញ្ជាក់អោយដឹងថា នេះគឺជាឆ្នាំដំបូងហើយ ដែល Apple បាន ប្រកាស ពី តួរលេខពិត នៃ ការលក់ចេញដ៏ច្រើនលើលលប់ ក្នុងអំឡុងថ្ងៃដំបូង ពោល ២៤ ម៉ោង ដំបូង ខណៈឆ្នាំ  ទៅ   Apple បាន ធ្វើការប្រកាស ពីទិន្នន័យលក់ជារួម ក្នុងរយៈពេល ១ សប្តាហ៍ ដំបូង តួយ៉ាង  កាលពីឆ្នាំទៅ  Apple បាន លក់ចេញនូវស្មាតហ្វូន iPhone 5S និង iPhone 5C បានដល់ទៅ ៩ លានគ្រឿង ក្នុងរយៈ  ពេល ត្រឹមតែ ១ សប្តាហ៍ដំបូង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន