ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មាន ដែលគេហទំព័រ Looking TODAY ធ្វើការចុះផ្សាយ កាល
ពីថ្មីៗនេះ ជុំវិញរឿងលេចឮថា កញ្ញា គង់ ចាន់រដ្ឋា បែកគ្នាជាមួយលោក អេឡិច ហ្សូរ៉ា ដោយសារ
នាងទៅ ស្រវាយកបុរសក្រៅស្រុក។ ព័ត៌មាននេះ បានធ្វើឱ្យតារា ស្រីរូបនេះ ក្តៅចុងច្រមុះ នៅមិន
ស្រណុក ដេកមិនលក់ បកមិនល្ហើយ ក៏សម្រេចចិត្តចេញមុខ មកបំភ្លឺ ដោយបដិសេធថា ពុំមែន
ជារឿងពិតនោះទេ។

គេហទំព័រ Looking TODAY មុននេះបន្តិច បានចុះផ្សាយ នូវអត្ថបទមួយ មានចំណងជើងថា គង់
ចាន់រដ្ឋា បែកពី អេឡិច ហ្សូរ៉ា ដោយសារបុរសក្រៅស្រុក? ដោយក្នុងអត្ថននេះ បានលើកយកមក
សរសេរដោយផ្អែក តាមប្រភពដែល និយាយចេញពី រង្វង់អ្នកសិល្បៈ ជិតស្និទ្ធបំផុតជាមួយតារា
ស្រីរូបនេះ។

ប្រភពនោះ បាននិយាយាយថា កញ្ញា គង់ ចាន់រដ្ឋា កាត់ផ្តាច់ស្នេហ៍ជាមួយ លោក អេឡិច ហ្សូរ៉ា
ព្រោះតែនាងមើលឃើញអ្នកថ្មី ដែលបុរសម្នាក់នេះ ជាមនុស្សដែល មានលុយច្រើន ហើយបច្ចុប្បន្ន
កំពុងរស់នៅ ឯក្រៅស្រុកទៀតផង។ ប៉ុន្តែកាលនោះ គេមិនបានបញ្ជាក់ឱ្យច្បាស់ថា បុរសម្នាក់នេះ
រស់នៅ ប្រទេសណាមួយ នោះទេ។ គេហទំព័រ Looking TODAY បានស្វែងរកការបំភ្លឺពី កញ្ញា គង់
ចាន់រដ្ឋា ប៉ុន្តែ មិនទាន់អាចធ្វើការ ទំនាក់ទំនងទៅកាន់នាងបាន ។

ថ្ងៃនេះ គង់ ចាន់រដ្ឋា បានចេញមុខមក បំភ្លឺទាំងអារម្មណ៍ មិនសប្បាយចិត្តថា គេនិយាយនេះ ជា
រឿងមិនពិតទេ មិនអាចទទួលយកបានទេ ដែលគេនិយាយថា នាងលួចមានស្នេហាជាមួយអ្នក
ក្រៅស្រុកនោះ។

កញ្ញា គង់ ចាន់រដ្ឋា បានប្រាប់តាមទូរស័ព្ទ ឱ្យដឹងទៀតថា "ខ្ញុំអត់ទាន់មានទាក់ទង ស្នេហាជាមួយ
បុរសណាទេ...ហើយចំពោះអ្នកក្រៅស្រុក គឺគ្រាន់តែជា ការរាប់អានគ្នា ជាលក្ខណៈមិត្តភ័ក្តិធម្មតា
គឺពុំមាន ការទាក់ទងបែបលក្ខណៈ ស្នេហាដូចជាការលើក ឡើងរបស់គេនោះឡើយ។

ម្យ៉ាងទៀត ខ្ញុំក៏ស្គាល់អ្នកស្រុកក្រៅ ច្រើនដែរ មានដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា
និយាយទៅ គឺខ្ញុំស្គាល់ច្រើន ហើយនៅពេលពួកគាត់ មកលេងស្រុកខ្មែរ ខ្ញុំឧស្សាហ៍ជូនពួកគាត់
ដើរលេង ដូច្នេះហើយទើបគេ តែងតែយល់ច្រឡំ មកលើរូបខ្ញុំថា លួចទាក់ទងស្នេហា ជាមួយអ្នក
ក្រៅស្រុក ប៉ុន្តែតាមពិតគ្មាននោះទេ..!"។

តារាចម្រៀងសម្បុរ ស្រអែម កញ្ញា គង់ ចាន់រដ្ឋា បានបន្តថា អ្នកនិយាយចេះតែនិយាយ ហើយអ្នក
ថា គឺចេះតែថា ចំពោះព័ត៌មាននេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះថាការបែកគ្មា រវាងនាង និង លោក
អេឡិច ហ្សូរ៉ា ពុំមែនហេតុផល មកពីកញ្ញា មើលឃើញអ្នកថ្មី នៅក្រៅស្រុកនោះទេ គឺការសម្រេច
ចិត្ត ដើរចេញ ដោយរៀងៗខ្លួន។

ទោះបីជាយ៉ាងណាក្តី កញ្ញា គង់ ចាន់រដ្ឋា ទទួលស្គាល់ថា ក្រោយពីនាង បានកាត់ផ្តាច់ទំនាក់ទំនង
ស្នេហាជាមួយ លោក អេឡិច ហ្សូរ៉ា មកនោះ គឺមានអ្នករស់ក្រៅស្រុក តាមសុំស្រលាញ់ ប៉ុន្តែនាង
នៅមិនទាន់ សម្រេចចិត្តថា នឹងទទួលយកបុរសណាម្នាក់ មកធ្វើជាម្ចាស់បេះដូង នៅឡើយទេ គឺ
រង់ចាំការសង្កេតមើល ពីចិត្តរបស់គេឱ្យ បានច្បាស់បន្តិចសិន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល