CamNews

វីដេអូ វាយកំទេចឡានទំនើប តម្លៃជាង ៤ សែនដុល្លារ ព្រោះសេវាកម្ម បំរើ អតិថិជនខ្សោយ

ព័ត៌មានអន្តរជាតិ ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលបានចេញផ្សាយគេហ
ទំព័រសារព័ត៌មានបរទេស  indianexpress កាលពីថ្ងៃទី ១៥ ខែ  ឧសភា  កន្លងផុតទៅថ្មីៗ
នេះបានអោយដឹងថា បុរសអ្នកមានជនជាតិចិនម្នាក់​ ដែលត្រូវជាម្ចាស់រថយន្តទំនើបម៉ាក់
Maserati មានតម្លៃដល់ទៅ ៤២០,០០០ ដុល្លារ ត្រូវបានរកអោយឃើញថា បានជួលក្រុម
មនុស្ស    ប្រដាប់ទៅដោយញញួរគ្រប់ដៃ   មកវាយកំទេចឡានទំនើប  តម្លៃថ្លៃ របស់ខ្លួន
ដើម្បីជាការតវ៉ាប្រឆាំង ទៅនឹងការបំរើសេវាកម្មអតិថិជន ដ៏អន់ជាទីបំផុត របស់ក្រុមហ៊ុន
រថយន្តមួយនេះ។

គួរបញ្ជាក់ផងដែរថា  បុរសអ្នកមាន  ជនជាតិចិន  ដែលជាម្ចាស់រថយន្តទំនើបមួយគ្រឿង
នោះ មានឈ្មោះនាមត្រកូល  លោក  Wang  រួមជាមួយនឹងក្រុមមនុស្សមួយក្រុម ប្រដាប់
ទៅដោយអាវុធធ្ងន់ៗវាយកំទេច  រថយន្តទំនើបរបស់ខ្លួន  នៅពីមុខកម្មវិធីបង្ហាញពិពណ៌
រថយន្ត ក្នុងក្រុង Qingdao  នាខេត្ត  Shandong  ប្រទេសចិន  ដែលបានបង្កជាភាពភ្ញាក់
ផ្អើលជាខ្លាំង។

រូបភាពវីដេអូ  បានបង្ហាញពីសកម្មភាពសាទររបស់ក្រុមមនុស្សមួយក្រុមនេះ  ដោយបាន
កំទេចនូវរថយន្តទំនើបខ្ចេច   ដោយវាយបំបែកកញ្ជក់រថយន្តជាដើម  រួមជាមួយនឹងបដា
ដោយបានភ្ជាប់សារ    សរសេរបញ្ជាក់ចោទប្រកាន់   ក្រុមហ៊ុនផលិតអ៊ីតាលី  សំរាប់ការ
សម្រេចចិត្តដ៏អន់ខ្សោយរបស់ខ្លួន។

ដោយឡែក  ប្រភពសារព័ត៌មានដដែលបន្ថែមថា កាលពីអំឡុងឆ្នាំ ២០១១ លោក Wang
បានទិញរថយន្តទំនើបប្រភេទនេះ  ក្នុងតម្លៃ  ២,៦ លានយ័ន ដែលវាស្នើនឹង  ជាង ១០០
ដងនៃប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនចិនក្នុងក្រុង កាលពីឆ្នាំមុន។

ហើយបើនិយាយពីចលករ  ដែលញ៉ាំងអោយលោក  Wang   សំរេចចិត្តហ៊ានធ្វើដល់ថ្នាក់
នេះនោះគឺថា បណ្តាលមកពីសេវាកម្មបំរើអតិថិជនរបស់ក្រុមហ៊ុនរថយន្តមួយនេះខ្សោយ
ពេក ខណៈពេលដែលលោក Wang   បានយករថយន្តរបស់ខ្លួន  មកផ្លាស់គ្រឿងបន្លាស់
តែអ្វីៗមិនបានដោះស្រាយអោយជាក់លាក់នោះទេ បែរថែមទាំងមានស្នាមឆូតលើទ្វាររថ
យន្តរបស់គាត់ថែមទៀតផង   ។  ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាទាំងអស់គ្នា
ណា ៖

<object width="450" height="400" data="http://www.youtube.com/v/QQQeXMvBx-k&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/QQQeXMvBx-k&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ indianexpress