CamNews

ច្រើនជាង ១០០០ នាក់ ផ្អើលរត់ឡើងគោក ភ្លាមៗ ខណៈឆ្លាមកំណាច ហែល កៀកនឹងឆ្នេរ ជាខ្លាំង (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖​ ពលរដ្ឋច្រើនជាង ១០០០ នាក់ បានផ្អើលនាំគ្នា គេចចេញពីផ្ទៃទឹក ដោយនាំ គ្នាជម្លៀសខ្លួនឡើងគោក អោយលឿនតាមតែអាចធ្វើទៅបាន កាលពីថ្ងៃច័ន្ទ  ម្សិលមិញនេះ  ក្រោយពី គេបានប្រទះឃើញ ពូជឆ្លាមកំណាច ហែលមកក្បែរ នឹងឆ្នេរសមុទ្រ មួយកន្លែង នារដ្ឋ Massachusetts សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពីទំព័រ សារព័ត៌មានបរទេស ស៊ីអិនអិន ។

ជាមួយនឹងខ្សែអាថ៍វីដេអូ ប្រមាញ់ពីលើ ឧទ្ធម្ភាគចក្រ ពីសំណាក់ក្រុមមន្រ្តីប៉ូលីស  ប្រចាំតំបន់ អះអាង អោយដឹងថា វាពិតជាបានបង្ហាញវត្តមាន ស្តែងៗឡើង នៅកៀកនឹងឆ្នេរសមុទ្រ  ជាខ្លាំង ហើយចំពោះ ករណីនេះ គឺជាករណីដ៏កម្រមួយ ដែលងាយនឹងកើតឡើងជាខ្លាំង នេះ បើ យោងតាមសម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់ផ្លូវការមួយរូប ។

ខណៈបានបង្ហាញវត្តមាន មិនសូវជាឆ្ងាយប៉ុន្មាន ពីឆ្នេរសមុទ្រ ពោល ត្រឹមតែ  ៧៥ យ៉ាត ( Yart  ) ក្នុង នោះសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ត្រីឆ្លាមកំណាចមួយក្បាលនេះ មានប្រវែង ប្រមាណជាង ៤ ម៉ែត្រ កន្លះ ។ លោក Steve Cameron មន្រ្តីប៉ូលីសជាន់ខ្ពស់ មួយរូប សរបញ្ជាក់អោយដឹងថា វាគឺជា រឿងមិនធម្មតាមួយ ចំពោះករណីលើកនេះ ខណៈកម្រនឹងកើតមានជាខ្លាំង ។

ភ្លាមៗនោះ ក្រុមមន្រ្តីប៉ូលីស ក៏បានចេញសេចក្តីប្រកាសអាសន្នជាបន្ទាន់ អោយមនុស្សរាល់គ្នា ត្រូវតែ ជម្លៀសខ្លួនចេញពីផ្ទៃទឹក ស្របពេលដែល ទូកមួយចំនួន របស់ប៉ូលីស បានផ្តើមចេញបទអន្តរាគមន៍ រកមើលថាតើ មានឆ្លាម ដទៃទៀត ដែរឬទេ នៅតំបន់នោះ ស្របពេល  ដែល ឆ្លាមដែលបានបង្ហាញវត្ត មាននៅកៀកនឹង ឆ្នេរសមុទ្រខាងលើ បានហែលសំដៅទៅ ភាគខាងត្បូង ឆៀងខាងកើត  ចូលទៅក្នុង ទឹកជ្រៅ បាត់ស្រមោលតែម្តង ។ ក្នុងរយៈពេលដ៏ខ្លី ឆ្នេរសមុទ្រ មួយនេះ  បានបើកដំណើរការឡើងវិញ ជាធម្មតា ដោយនៅក្នុងនោះ ពុំមានសេចក្តីរាយការណ៍ ណាមួយ  បញ្ជាក់ថា មានមនុស្ស រងគ្រោះនោះ ទេ ៕

<object width="496" height="425" data="http://www.youtube.com/v/zowyXxmcrIg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zowyXxmcrIg&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន