CamNews

អាសន្នរោគ ផ្លូវដង្ហើម Mers ឆ្លង ដល់ទឹកដី ប្រទេស ថៃ ហើយ

ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ក្រសួងសុខាភិបាល សាធារណ  ប្រទេសថៃ អះអាងអោយដឹងថា មានករណីឆ្លងវីរុស Mers ករណីដំបូងគេហើយ មកដល់ប្រទេសថៃ ។

សេចក្តីរាយការណ៍ ពីសារព័ត៌មានចិន ស៊ិនហួរ​ ក្រោយពីដកស្រង់ សម្តីលោក Rajata Rajatanavin ​ពីរដ្ឋមន្រ្តីសុខាភិបាល ចេញផ្សាយអោយដឹងថា   លទ្ធផល  មន្ទីរ ពិសោធន៍ បញ្ជាក់  ច្បាស់ថា វីរុស Mers ករណីដំបូង ពិតជាបានឆ្លងចូលប្រទេសថៃ ពិតប្រាកដមែន ពីសំណាក់ លោកតាវ័យចំណាស់ វ័យ ៧៥ ឆ្នាំម្នាក់ មានវត្តមានមកពីប្រទេស តំបន់មជ្ឈឹមបូពាហ៍ ធ្វើដំណើរមក ដល់ទឹកដីប្រទេសថៃ ស្វែងការព្យាបាលរោគបេះដូងរបស់ខ្លួន ។

បន្ថែមពីលើនេះ អ្នកនាំពាក្យអោយរដ្ឋាភិបាល លោក Sansern Kaewkamnerd បន្តអោយដឹងថា ករ ណីដំបូងគេ Mers រាតត្បាតដល់ទឹកដីលើកនេះ គឺនាំមកដោយបុរសវ័យ ៧៥ ឆ្នាំ  ពីប្រទេស Oman បច្ចុប្បន្នភាព លោកតាវ័យចំណាស់ ដែលឈានមុខគេ ក្នុងការឆ្លងរោគ Mers ក្នុងទឹកដីថៃលើកនេះ កំពុងតែសម្រាកព្យាបាលនៅឯវិទ្យាស្ថាន ជម្ងឺឆ្លង ភាគកណ្តាលខេត្ត  Nonthaburi ខណៈស្ថានភាព ជម្ងឺរបស់លោក នៅមានស្ថេរភាពនៅឡើយ ។ ​

គួរបញ្ជាក់ថា បណ្តាក្រុមមនុស្ស ទាំង ៥៩ នាក់ ធ្លាប់បានប្រាស្រ័យ  ទាក់ទងជាមួយនឹងអ្នកជម្ងឺ ត្រូវ បានមន្រ្តីពាក់ព័ន្ធ បន្តការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ រួម មាន  ដូចគ្នាដែរ សមាជិកនៃ ក្រុមគ្រួសារ អ្នកជម្ងឺ ៣ នាក់ផ្សេងទៀត​ ដែលបានធ្វើដំណើរដូចគ្នា ចូល មក   ដល់ទឹកដីប្រទេសថៃ បណ្តាក្រុមមនុស្ស ដែលធ្លាប់ឆ្លើយឆ្លងជាមួយនឹងអ្នកជម្ងឺ ពីសណ្ឋាគារដែល គាត់ធ្លាប់ស្នាក់នៅ បុគ្គ លិកមន្ទីរពេទ្យមួយចំនួន ក៏ដូចជា ក្រុមអ្នកដំណើរលើយន្តហោះមួយចំនួនផ្សេងទៀត ដែលធ្លាប់តែ អង្គុយក្បែរ លោកតាវ័យចំណាស់ ឈានមុខគេក្នុងការកើត Mers ករណីដំបូងគេនៅក្នុងប្រទេសថៃ ម្នាក់នេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ