ភ្នំពេញ៖ ស្រ្តីម្នាក់ព្រមទាំង ក្រុមគ្រួសារ បានជេរប្រមាថ អាជ្ញាធរ និង សមត្ថកិច្ច ជាច្រើននាក់ ដោយខឹងឃាត់ រថយន្តរបស់ខ្លួន ដើម្បីសុំឲ្យ បកកញ្ចក់ខ្មៅចេញ ខណៈកំពុងធ្វើដំណើរ តាមដងផ្លូវ សហព័ន្ធរុស្សី នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅទល់មុខ សាកល វិទ្យាល័យ ភូមិន្ទភ្នំពេញសាខាទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន និងសេចក្តីរាយការណ៍ របស់អ្នកយកព័ត៌មាន មួយចំនួន បានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៤នេះ ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានដឹកនាំកម្លាំង សមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាការពារខណ្ឌ និងកងកម្លាំងសណ្តាប់ធ្នាប់ ជាច្រើននាក់ ដាក់គោលដៅ ត្រួតពិនិត្យ និងឆែកអាវុធជាតិផ្ទុះ នៅពេលយប់ តបតាមការបញ្ជាពីថ្នាក់ដឹកនាំ លើការពង្រឹងសន្តិសុខ និងចូលរួម ទប់ស្កាត់បទល្មើសផ្សេងៗ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ខណៈកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ កំពុងត្រួតពិនិត្យ នៅតាមគោលដៅ ខាងលើនេះ ស្រាប់តែមាន រថយន្ត លុច្សស៊ីស៤៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7977 បើកដោយស្រ្តីម្នាក់ និងរួមដំណើរដោយ មនុស្សមួយក្រុម ទំនង ជាក្រុមគ្រួសារ និងសាច់ញាតិ។

បើតាមការបញ្ជាក់ដដែល ដោយសារ តែរថយន្ត ខាងលើមានបិទកញ្ចក់ខ្មៅ ដែលខុសច្បាប់ និង តម្រូវឲ្យបកចេញ ដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានឃាត់ រថយន្ត ខាងលើភ្លាម ដើម្បីធ្វើការត្រួតពិនិត្យ ។

ប៉ុន្តែភ្លាមៗនោះ អ្នកបើក រថយន្ត ដែលគេមិនស្គាល់ អត្តសញ្ញាណ ព្រមទាំង អ្នករួមដំណើរ ក្នុងរថយន្ត មិនចូលរួមសហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ច បែរជាស្រែកជេរ កប់មាត់ៗ និងប្រើពាក្យសំដីធ្ងន់ៗទៀតផង។

ជាមួយគ្នានេះ ស្រ្តីអ្នកបើករថយន្តខាងលើ បានតម្កើងឫក មិនព្រមចុះពីលើ រថយន្តនោះឡើយ ហើយលើកទូរស័ព្ទ តេស្វែងរកការ អន្តរាគមន៍ខ្វាត់ខ្វែង ពីសាច់ញាតិរបស់ខ្លួន ទំនង ជាអ្នកមានស័ក្តិយស និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។

ដោយសារតែ មិនចូលរួម សហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ច ហើយថែមទាំង ប្រើពាក្យសំដី មិនសមរម្យ ទៀតផងនោះ អភិបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យ ស្ទូចយករថយន្តខាងលើ ទៅរក្សាទុក នៅសាលាខណ្ឌ ដើម្បីដោះស្រាយ តាមនីតិវិធី បន្តទៀត។

បន្ទាប់ពីឮការបញ្ជា របស់អភិបាលខណ្ឌ ឲ្យស្ទូចរថយន្ត យកទៅសាលាខណ្ឌ នោះ បានធ្វើឲ្យអ្នកបើករថយន្ត និងក្រុមគ្រួសារ ចុះពីលើរថយន្ត និងនិយាយតវ៉ា ជាមួយសមត្ថកិច្ចយ៉ាងខ្លាំងៗ ។

ទន្ទឹមគ្នានេះ សាច់ញាតិរបស់ស្រ្តីជាអ្នកបើកបរ បានយកទូរស័ព្ទ ថតអាជ្ញាធរ និងសមត្ថកិច្ចទៀតផង ។ យ៉ាងណាក៏ដោយ អាជ្ញាធរ និងសមត្ថកិច្ច បានសម្រេចយករថយន្តស្ទូច មកយករថយន្តនេះ ទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីដោះ ស្រាយបន្តទៀត។

បើតាមការ សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរូបនេះ ពិតជាអាងញាតិរបស់ខ្លួន ដែលមានអំណាចខ្ពង់ខ្ពស់ បានជាហ៊ាន តតាំង ជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះយ៉ាងដូច្នេះ តែយ៉ាងណានោះ វិធានការ ត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់ ដើម្បីជាការព្រមាន ដល់អ្នកបើករថយន្តដទៃទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល