ថ្មីៗនេះមានលេចចេញនូវរូបភាពផ្ទៃខាងក្រោយ និងខាងមុខរបស់ Galaxy S6 Active ដែលស្មាតហ្វូន នេះនៅមិនទាន់ត្រូវបានបង្ហាញណែនាំខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែ Samsung មានទម្លាប់ធ្វើការ បង្ហាញណែនាំបន្ថែមនូវម៉ូដែល Active ដែលមិនជ្រាបទឹក និងមិនចូលធូលីដល់បណ្តាស្មាតហ្វូនស៊េរី ខ្ពស់របស់គេ។

ដូចទៅនឹងS5 Active ដែរ ផ្ទៃខាងក្រោយរបស់ស្មាតហ្វូននឹងត្រូវបានរចនាម៉ូតឡើង វិញ និងធ្វើឲ្យ កំរិតនៃភាពរឹងមាំខ្ពស់ជាងមុន ជំនួសឲ្យការប្រើផ្ទៃកញ្ចក់ដូចទៅនឹង Galaxy S6 ធម្មតា ឯផ្ទៃខាងមុខ ប្តូរពីប៊ូតុងចុចថាច់ (Touch screen) ទៅជាប៊ូតុងរឹងវិញ ហើយនឹងមានការផ្លាស់ប្តូរគួរឲ្យ កត់សំគាល់ មួយទៀតគឺបង្កើនថាមពលថ្មពី 2.550 mAh ឡើងដល់ទៅ 3.500 mAh។

រូបភាពចចាមអារាម Galaxy S6 active

ចំណែកឯលក្ខណៈសម្បត្តិដែលនៅសល់ គឺដូចទៅនឹង S6 ធម្មតាដែរ ក្នុងនោះរួមមាន អេក្រង់ទំហំ 5,1 អ៊ីន កំរិតរីសូលុយហ្សិន 2K, chip Exynos 7420, កាមេរ៉ាក្រោយ 16 MP និងកាមេរ៉ាមុខ 5 MP។ ស្មាតហ្វូននៅតែមានសេនសឺវាស់ចង្វាក់បេះដូង នៅផ្ទៃខាងក្រោយក្បែរកាមេរ៉ាក្រោយដដែល ប៉ុន្តែ សម្រាប់សេនសឺស្កែនក្រយៅដៃ នៅលើប៉ូតុង Home ប្រហែលជានឹងមិនមានទៀតទេ៕

ប្រែសម្រួល៖ ករុណា
ប្រភព៖ GSMArena, Tinhhte