កំសាន្ត ៖ គណនេយ្យករ ២ នាក់ដែលទទួលបន្ទុកក្នុងការទទួលខុសត្រូវរៀបចំសំបុត្រអ្នកឈ្នះ ពានរង្វាន់ Oscars កាលពីថ្ងៃអាទិត្យកន្លងទៅនេះ និងបានធ្វើឲ្យមានកំហុសឆ្គងជាប្រវត្តិសាស្រ្តនោះ បើ យោងតាមប្រភពព័ត៌មានទើបតែទទួលបាននោះ ឲ្យដឹងថា ពួកគេទើបតែទទួលបានសមាជិកអង្គរក្ស ផ្ទាល់ខ្លូនមួយចំនួន ក្រោយពីពួកគេទទួលបាននូវការគម្រាមគំហែងសម្លាប់ តាមរយៈបណ្តាញសង្គម ។

សហគ្រាសគណនេយ្យ PricewaterhouseCoopers (PwC) អោយដឹងថា អង្គរក្សផ្ទាល់ខ្លួន ដែលជា មន្ត្រីសន្តិសុខនោះ ត្រូវបានដាក់ពង្រាយនូវភូមិគ្រឹះគណនេយ្យករ ២ នាក់ ដែលមានឈ្មោះថា Brian Cullinan និង Martha Ruiz ខណៈអ្នកទាំង ២ គឺមានបន្ទុកក្នុងការរាប់សម្លេងឈ្នះ ពានរង្វាន់ Oscars និង រៀបចំស្រោមសំបុត្រប្រកាសឈ្មោះអ្នកឈ្នះពាន ។ កំហុសឆ្គងជាប្រវត្តិសាស្រ្ត នៃកម្មវិធីប្រគល់ ពានរង្វាន់អូស្ការ កាលពីថ្ងៃអាទិត្យកន្លងទៅនោះគឺថា វិនាទីនៃការប្រកាសពាន Best Pictures Award នោះ Presenter បានប្រកាសថា រឿង Lalaland បានឈ្នះពាន តែជាក់ស្តែងអ្នកដែលឈ្នះនោះគឺ ភាពយន្ត Moonlight ឯណោះទៅវិញទេ ដោយឡែក Lalaland ដែលមាននាង Emma Stone ជាតួឯក ស្រីនោះ គឺបានត្រឹមតែឈ្នះពាន Best Actress Award ។ កំហុសឆ្គងអាចកើតទៅបាន ដោយ គណនេយ្យករ ២រូប ឲ្យស្រោមសំបុត្រប្រកាសអ្នកឈ្នះមកខុស។

គួររំឮកថា ក្រោយរឿងអាស្រូវជាប្រវត្តិសាស្រ្តនេះ បើតាមទំព័រ TMZ.com ឲ្យដឹងថា គណនេយ្យករ ២នាក់នោះ មានការព្រួយបារម្ភជាខ្លាំង ស្តីពីអាយុជីវិតរបស់ពួកគេ ក្រោយពីមានការគម្រាមសម្លាប់ នៅលើបណ្តាញសង្គម ។ យ៉ាងណាមិញ នៅថ្ងៃពុធនេះ ប្រភពទម្លាយឲ្យដឹងថា អ្នកទាំង ២ បាត់បង់ ឱកាសការងារជារៀងរហូត នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscars ប៉ុន្តែមិនបាត់បង់អាជីពការងារ ពីមុខតំណែងបច្ចុប្បន្ននៅសហគ្រាស PricewaterhouseCoopers នោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី