CamNews

បង្ខំ​ឱ្យ​មិត្តស្រី​កិប​សោ​ខោ ជាច្រើន​ឆ្នាំ ដើម្បី​រក្សា​ភាពស្មោះត្រង់

ព្រោះ​តែមាន​ការមិនទុកចិត្ត ខ្លាច​មិត្តស្រី​ដែលមាន​អាយុ​តិចជាង​ខ្លួន​ដល់​ទៅ​ជាង ១០ឆ្នាំ ក្បា​ត់​ចិត្ត បុរស​ម្នា​ក់នៅ Mexico បាន​ប្រើប្រាស់​សោ ដើម្បី​កិប​ជាប់​នឹង​ខោ​ខៅ​ប៊ោ​យ​របស់​នាង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ។

នារី​រង​គ្រោះ ត្រូវ​សង្សារ​អាយុ ៤០​ឆ្នាំ កិប​សោ​ ដើម្បី​រក្សា​ការ​ស្មោះ​ត្រង់​នឹង​ស្នេហា​

ថ្មីៗ នារី​ម្នាក់​អាយុ ២៥ឆ្នាំ (សុំ​មិន​បញ្ចេញ​ឈ្មោះ) បានរ​ត់រក​ជំនួយ​ពី​ក្រុមនគរបាល ក្រុង Veracruz រដ្ឋ Veracruz ក្នុងស្ថានភាព​ឈឺ​ចុកចាប់​រាងកាយ និង​មិនបាន​ចូល​បន្ទប់ទឹក​ជាច្រើន​ម៉ោង ដោយសារ​ជាប់​សោ​ចង្កេះ​ខោ។

យោងតាម​សំដី​របស់​នារី​រងគ្រោះ​ដែល​បាន​និយាយប្រាប់​នគរបាល ឱ្យដឹងថា មិត្ត​ប្រុស​របស់​នាង បាន​ចាប់​ឱ្យ​នាង​ប្រើ​សោ កិប​ចង្កេះ​ខោ នៅ​រាល់ពេល​មិនមាន​គាត់​នៅក្បែរ។ បើ​ទោះ​មាន​ការមិន​ពេញចិត្ត និង​មិនអាច​ចូល​បន្ទប់ទឹក ប៉ុន្ដែ​នាង​ក៏​មិន​ហ៊ាន​កាត់​ខ្សែ​សោ​នេះ។

ថ្វីបើ​អាច​កាត់​ខ្សែ​សោ​នេះ​បាន ប៉ុន្ដែ​នារី​រងគ្រោះ​មិន​ហ៊ាន

ប្រភពព័ត៌មាន​ឱ្យដឹងថា បុរស​ដែលមាន​ចិត្ត​ហួង​ហែល​ជ្រុល​នេះ បច្ចុប្បន្ន​មាន​អាយុ ៤០ឆ្នាំ ខណៈដែល​នារី​ជា​សង្សារ អាយុ ២៥ឆ្នាំ។ បុរស​នេះ​យល់ថា ការ​កិប​សោ​នឹង​ខោ​គឺជា​វិធី​មួយ ជួយ​ឱ្យ​នារី​មិត្តស្រី​របស់ខ្លួន មាន​ភាពស្មោះត្រង់។

ទំព័រ CNN បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន នគរបាល​បានធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់​នោះ​ភ្លាម។ នៅ​ការិយាល័យ​នគរបាល បុរស​វ័យ​កណ្ដាល​នោះ បាន​សារភាព​គ្រប់យ៉ាង និង​បានប្រគល់​សោ​មកឱ្យ​នគរបាល។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺ​នៅត្រង់ថា នារី​រងគ្រោះ​មិនបាន​ទាមទារ​ជម្ងឺ​ចិត្ត ឬ​ការ​ស្នើឱ្យ​ដាក់ទោស​នោះទេ ដូច្នេះ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ម៉ោង បុរស​នោះ​ក៏ត្រូវ​នគរបាល​ដោះលែង ប៉ុន្ដែ​បុរស​នោះ​ត្រូវ​នគរបាល​ឱ្យ​ចុះកិច្ចសន្យា ថា នឹងមិន​មាន​លើក​ទី​ពីរ។

លោកស្រី Araceli Gonzalez ប្រធាន​សមាគមន៍​ស្ដ្រី​ក្នុង​រដ្ឋ Veracruz ថ្លែងថា នេះ​គ្រាន់តែ​ជា​ករណី​មួយ​ក្នុងចំណោម​រាប់ពាន់​ករណី ដែល​ស្ដ្រី​ត្រូវ​រង​ការ​ធ្វើបាប​ប្រហាក់ប្រហែល​នេះ នៅក្នុង​រដ្ឋ Veracruz ។ នាង​គឺជា​នារី​រងគ្រោះ​ម្នាក់ ដែល​ត្រូវ​បង្ខំ​ឱ្យ​កិប​សោ អស់​រយៈពេល ១២ឆ្នាំ ដោយ​មិនមាន​អ្នកណា​បានដឹង រហូតដល់​នាង​ដាច់ចិត្ត​សុំ​អន្ដរាគមន៍​ពី​សមត្ថកិច្ច។

បុរស​កំពូល​អ្នក​ហួងហែង ត្រូវ​នគរបាល​ចាប់ខ្លួន

បច្ចុប្បន្ន អត្ដ​សញ្ញាណ​របស់​អ្នក​ទាំងពីរ​ខាងលើ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ពួកគេ។

ព័ត៌មាន​ចម្លែក​សំខាន់​ៗ ដែល​គួរ​ចាប់​អារម្មណ៍​

ជំនឿ​ចម្លែក! នារី​អស់​ព្រហ្មចារី ទើប​បុរស ហ៊ាន​យក​ធ្វើ​ប្រពន្ធ

ក្រមុំ​ត្រូវ​បញ្ជាក់​ភាព​បរិសុទ្ធ ដោយ​ដោះអាវ ចំណែក​បុរស ត្រូវ​នោម​ឱ្យបាន​ខ្ពស់

អាជ្ញាធរស្វ៊ីស សង់ “ប្រអប់សិច” តាមដងផ្លូវ សម្រាប់ស្ដ្រីរកស៊ីផ្លូវភេទ

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ CNN