រយៈពេលនៃថាមពលរបស់ថ្មសម្រាប់កុំព្យូទ័រយួរដៃគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ព្រោះ
ថា យើងមិនអាចបញ្ចូលថ្មគ្រប់ពេលនោះទេ។
ចំពោះអ្នកប្រើប្រាស់ laptop ដែលតែងយកវាចេញទៅក្រៅតាមខ្លួន ការធានាបាននូវថាមពល
របស់ថ្មដើម្បីប្រើប្រាស់គឺជាប្រការសំខាន់និងគួរយកចិត្តទុកដាក់ ជាពិសេសគឺករណីបញ្ចូលថ្ម
នៅពេលដើរទេសចរណ៍។ការផ្លាស់ប្ដូររបបធ្វើការរបស់ laptop ជាញឹកញាប់ក្នុងគោលបំណង
សំចៃថ្មនិងដើម្បីអាចបំពេញការងារក្នុងរយៈពេលយូរ នោះគឺមានការលំបាកសម្រាប់អ្នកប្រើ
ប្រាស់។
ផលប្រយោជន៍នៃការប្រើប្រាស់របបដំណើរការរបស់ laptop បានត្រឹមត្រូវគឺពិតជាមានប្រាកដ។
ឧទាហរណ៍ នៅពេលអ្នកធ្វើការដោយប្រើកម្មវិធីច្រើនក្នុងពេលតែមួយ អ្នកប្រាកដជាត្រូវការ
ប្រើប្រាស់កម្លាំងម៉ាស៊ីនជាអតិបរមា រីឯនៅពេលមិននៅក្បែរ laptop អ្នកបែរជាចង់ឱ្យវាស្ថិតក្នុង
របបដែលអាចសំចៃថាមពលថ្មដើម្បីអាចធ្វើការបានយូរ។នៅក្នុងករណីទាំងពីរខាងលើ មនុស្ស
ភាគច្រើនបានផ្លាស់ប្ដូររបបដំណើរការរបស់ម៉ាស៊ីនដោយត្រូវចុកទៅ start និងជ្រើសរើសរបប
ដំណើរការរបស់ម៉ាស៊ីន ប្រការនេះអាចស៊ីពេលនិងពិបាកទ្រាំ។
កម្មវិធី Boray POWer នឹងជួយដោះស្រាយបញ្ហានេះដោយងាយស្រួល ព្រោះថាវាជាកម្មវិធី
ដែលមិនចាំបាច់ install ។ Boray POWer នឹងធ្វើឱ្យរបបនៃការប្រើប្រាស់ថាមពលរបស់ម៉ាស៊ីន
ដោយយោងទៅលើសកម្មភាពរបស់ ក្ដារចុចនិង mouse ។
វិធីប្រើប្រាស់កម្មវិធី Boray POWer មានភាពងាយស្រួល អ្នកគ្រាន់តែជ្រើសរើសរយៈពេលនៃ
ការដំណើរការរបស់របប Idle និងរបបដំណើរការដែលសមស្រប ដូចជា High Performance ឬ
Power Saver ហើយក្រោយមកចុច Save គឺជាការស្រេច។ប្រសឹនអ្នកចង់ប្រើប្រាស់កម្មវិធី
Boray POWer ជាប្រចាំ អ្នកត្រូវជ្រើសយក Launch at system startup ដើម្បីឱ្យកម្មវិធីដំណើរ
ការដោយស្វ័យប្រវត្តនៅពេលអ្នកបើកដំណើរការម៉ាស៊ីន។
Boray POWer អាចប្រើបានជាមួយប្រព័ន្ធដំណើរការរបស់ Windows ដូចជា Windows XP,
Windows Vista និង Windows 7 ។អ្នកអាចចូលទៅមើលរៀបប្រើប្រាស់នៃកម្មវិធី Boray POWer ឬទាញយកកម្មវិធីដើម្បីប្រើប្រាស់ក្នុងម៉ាស៊ីន laptop របស់ខ្លួន ដោយចូលទៅកាន់ ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VB