ភ្នំពេញៈ មន្ត្រីយោធានៅអង្គភាព ង៧០ ពាក់សក្តិ៤កន្លះម្នាក់ បានស្លាប់នៅក្នុងគ្លីនិកឯកជន ដែល
មានយីហោ ថា ខាងហ៊ូ បន្ទាប់ពីជនរងគ្រោះ មានអាការៈមិនស្រួលខ្លួន ហើយឲ្យកូននាំមកកាន់
គ្លីនិក ហើយគ្រូពេទ្យ ក៏ពិនិត្យ រួចហើយ បានព្យួសេរ៉ូមចំនួន២ កំប្ល៉ោក ជនរងគ្រោះត្អូញថា កាន់តែ
មិនស្រួល តែគ្រូពេទ្យ មិនព្រមបញ្ឈប់ ការព្យាបាល នោះទេ ក៏បន្ថែម សេរ៉ូមទី៣ទៀត ជនរងគ្រោះ
ក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ ។ ប៉ុន្តែអ្វីដែល ធ្វើឲ្យ គ្រួសារ នៃសពហួសចិត្តនោះ គឺដោយសារតែ
ជំនាញផ្សេងៗមានការ យឺតយ៉ាវក្នុងការចុះទៅពិនិត្យ និងធ្វើ កោសល់វិច្ច័យ ធ្វើឲ្យក្រុមគ្រួសារមិន
ងាយ បានយកសពទៅធ្វើបុណ្យ តាមប្រពៃណីនោះឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេ
លាម៉ោង៩ និង១០យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងទីតាំងគ្លីនិក តាមបណ្តោយ ផ្លូវសហ
ព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាឃ ចន្ថា ភេទប្រុស
អាយុ៥៤ឆ្នាំមានមុខរបរជាមន្ត្រីយោធា ង៧០ផ្នែកបញ្ជូនសារពាក់សក្តិ៤កន្លះ។ប្រពន្ធឈ្មោះ ញិប
ផល្លី អាយុ៤៤ឆ្នាំជាមេផ្ទះ រស់នៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើយោងតាមប្រពន្ធរបស់ជនរងគ្រោះវិញបានឲ្យដឹងថា ប្តីរបស់គាត់មានអាការៈមិនស្រួលខ្លួន អស់
រយៈពេល ២ថ្ងៃមកហើយ ដោយគ្រាន់តែឆ្អល់ពោះនិងក្អក ប៉ុណ្ណោះ ប៉ុន្តែនៅមុនពេលកើតហេតុ រូប
គាត់មិននៅផ្ទះទេដោយរវល់នៅ ខាងក្រៅផ្ទះ ហើយកូនរបស់គាត់ជូនឪពុកមករកពេទ្យក្នុងគ្លីនិក
ដែលកើតហេតុ ពេលមកដល់គ្រូពេទ្យដែលមាន ឈ្មោះ Jiang Wencheng បានពិនិត្យរួចហើយក៏
សរសេរឈ្មោះថ្នាំលាយសេរ៉ូម រួចហើយបានយកសេរ៉ូមចំនួន៤កំប្ល៉ោកមកដាក់ ប៉ុន្តែនៅពេលដាក់
អស់ចំនួន២កំប៉្លោក ប្តីរបស់គាត់មានអាការៈមិនស្រួល កាន់តែខ្លាំង ដោយប្រាប់ ពេទ្យថា ងងិតមុខ
ណាស់ ដោយប្រាប់អ្នកបកប្រែប្រចាំគ្លីនិកនោះ ប៉ុន្តែមិនដឹងជាអ្នកបកប្រែនោះនិយាយប្រាប់គ្រូពេទ្យ
នោះយ៉ាងណាទេ ទើបគ្រូពេទ្យនោះមិនបញ្ឈប់សេរ៉ូម ក៏បន្តបើកសេរ៉ូមកំប្ល៉ោកទី៣ថែមទៀត ក៏ដាច់
ខ្យល់ស្លាប់ តែម្តងទៅ។ លុះពេលជនរងគ្រោះដាច់ខ្យល់ស្លាប់ទើបឲ្យអ្នកបកប្រែហៅរថយន្តសង្រ្គោះ ប៉ុន្តែពេលរថយន្តសង្រ្គោះង៧០ទៅដល់ ឃើញថាជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏កើតការភ្ញាក់
ផ្អើលឡើងតែម្តង។

គាត់បានបន្តទៀតថា ភ្លាមៗនោះគាត់ចង់សម្រួលឲ្យចប់សព្វគ្រប់ផងដែរ ដើម្បីយកសពប្តីរបស់គាត់
ទៅធ្វើឲ្យបានទាន់ពេលវេលា ហើយគាត់បានឲ្យខាងពេទ្យជួយជាប្រាក់ចំនួន៥ពាន់ដុល្លារ ដើម្បីយក
ទៅចាត់ចែងធ្វើបុណ្យ ប៉ុន្តែភាគីខាងពេទ្យឲ្យតែ១ពាន់ដុល្លារប៉ុណ្ណោះ ហើយគាត់ប្រាប់ថា តើគាត់យក
ទៅធ្វើអ្វីគ្រាន់ទៅប្រាក់តែប៉ុណ្ណឹង។ គាត់មិនដឹងថា អ្នកបកប្រែឲ្យគ្រូពេទ្យចិននោះបញ្ចុះបញ្ចូលយ៉ាង
ណានោះទេ ហើយជាពិសេសនោះអ្នកបកប្រែ មានចរិតក្រអើតក្រទមនិយាយ និងសំអាងថា គ្លីនិក
របស់គេមានច្បាប់ត្រឹមត្រូវ។

ចំណែកឯសាច់ញាតិរបស់ជនរងគ្រោះដែលនៅកន្លែងកើតហេតុបាននិយាយថា ចំពោះជនរងគ្រោះ
បានស្លាប់ទៅហើយ ប៉ុន្តែអ្នកជំនាញនានាទៅពិនិត្យឬក៏ចូលរួមធ្វើកោសល់វិច្ច័យនោះបង្កភាពស៊ាំញាំ
ដល់ជនរងគ្រោះដែល បានស្លាប់បាត់ទៅហើយនោះ គឺគាត់បានស្លាប់តាំងពីម៉ោង២២និង២៩នាទី
យប់ថ្ងៃទី១៨ខែធ្នូ រហូតដល់រសៀលថ្ងៃទី១៩ទើបយកសពទៅធ្វើបុណ្យបាន ។ ប៉ុន្តែចំពោះសមត្ថកិច្ច
មូលដ្ឋានឃើញថា ចុះមកជួយ អន្តរាគមន៍ បានទាន់ពេលវេលា ។ រីឯបញ្ហាដែលបង្កនោះគឺជំនាញពាក់
ព័ន្ធនានាទៅពីរាជធានី ដោយម្នាក់អង្គុយ ចាំម្នាក់ រាប់ម៉ោង ធ្វើឲ្យជនរងគ្រោះដែលស្លាប់ទៅហើយនោះ
រងនូវភាពទារុណបន្ថែមទៀត។

ប្រភពបានបន្តទៀតថា គ្លីនិកខាងលើនេះ គឺគេព្យាបាលតាមឯកទេសចិនសុទ្ធសាធដោយប្រើប្រាស់
តែថ្នាំមកពីប្រទេសចិន ប៉ុណ្ណោះទេ ហើយការសន្និដ្ឋានជំងឺរវើរវាយច្រើនមុខ គឺគ្មានជំនាញទាល់តែ
សោះ ជនរងគ្រោះគ្រាន់តែឈឺបន្តិច បន្តួចចាក់ថ្នាំរហូតដល់ស្លាប់។ ហើយម្យ៉ាងវិញទៀតនោះ អាជ្ញា
ប័ណ្ណបើកគ្លីនិកនេះក៏មានភាពមិនប្រក្រតីផងដែរ មិនដឹងយ៉ាងម៉េចនោះទេ ។

លោក ប៊ន សំអាត បានប្រាប់មជ្ឈមណ្ឌលព័ត៌ដើមអម្ពិលតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ ថាគ្រូពេទ្យ
ចិនដែល បង្កឲ្យមន្ត្រីយោធាស្លាប់នោះត្រូវបានឃាត់ខ្លួនហើយ ដោយសារតែ គ្រួពេទ្យរូបនេះគ្រាន់តែ
ជនរងគ្រោះ មានជំងឺ បន្តិចបន្តួចចាក់ថ្នាំពុំមានឯកទេសច្បាស់លាស់ បណ្តាលឲ្យមានមនុស្សស្លាប់
ដូច្នេះហើយ ត្រូវតែឃាត់ខ្លួន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

នាព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១២ គឺគេឃើញជំនាញជាច្រើនចុះទៅកន្លែងកើតហេតុដោយមានព្រះរាជអា
ជ្ញារាជធានីភ្នំពេញ គ្រូពេទ្យតុលាការ ចក្ខុខណ្ឌ ក្រុង និងមន្ត្រីមន្ទីរសុខាភិបាលរាជធានី រួមនឹងសមត្ថកិច្ច
មូល ដ្ឋានជាច្រើនផងដែរដែលលោកនៅការពារកន្លែងកើតហេតុអស់រយៈពេល១យប់ជិត១ថ្ងៃនោះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល