នៅប៉ុន្មានឆ្នាំចុងក្រោយនេះស្របគ្នានឹងការរីកចំរើននៃវិស័យបច្ចេកវិទ្យាយើងអាចសង្កេត
ឃើញថាទាំងសមិទ្ធិផលថ្មីៗ ទាំងប្រព័ន្ធគេហទំព័រពាណិជ្ជកម្ម ក៏ដូចជាគេហទំព័រកំសាន្ត
សង្គមជាដើមនោះ មានការរីកចំរើនយ៉ាងឆាប់រហ័ស ។ ដោយឡែកយើងខ្ញុំសូមលើកយក
នូវគេហទំព័រកំសាន្តសង្គមមួយដែលកំពុងទទួលបានការពេញនិយមនិងងគាំទ្របំផុតនៅ
ទូទាំងពិភពលោកនាសម័យបច្ចុប្បន្ននេះគឺ Facebook ។ បើនិយាយពី Facebook ប្រាកដ
ណាស់ថាប្រិយមិត្តពិតជាស្គាល់ បើទោះបីជាប្រិយមិត្តមិនបានចូលទៅកាន់ទំព័រមួយនេះ
ជាអចិន្រ្តៃក៏ដោយតែយ៉ាងហោចណាស់ក៏អាចមានគណនីមួយសំរាប់ចូលទៅលេងកំសាន្ត
នៅពេលទំនេរផងដែរ ។
នាយកគ្រប់គ្រងទំព័រ Facebook គឺលោក Mark Zuckerberg អតីតនិសិ្សតរៀននៅសកល
វិទ្យាល័យ Harvard ក្នុងប្រទេសអាមេរិក ។ Facebook បានបង្កើតឡើងជាលើកដំបូងនៅ
ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០០៤ ដោយដាក់ឈ្មោះថា "thefacebook.com" លុះរហូតមកដល់ឆ្នាំ
២០០៥ ទើបបានប្តូរមកជាឈ្មោះ "facebook.com" វិញរហូតមកដល់បច្ចុប្បន្ននេះ ។ លោក
Mark Zuckerberg គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលឆ្នើមមួយចំនួនដែលត្រូវបានគេចាត់
ទុកថាជាមនុស្សដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យាផងដែរ ។
រូបថតអនុស្សាវរីយ៍របស់Mark Zuckerberg និងមិត្តស្រីរបស់គាត់ឈ្មោះ Priscilla Chan នៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០០៧ ។
រូបភាពនៅក្នុងកម្មវិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ Phillips Exeter Academy
ឆ្នាំ ២០០២ របស់លោក Mark Zuckerberg ដែលពេលនោះគាត់មានអាយុ ១៨ឆ្នាំ ។
រូបកាលនៅជាកុមារភាពរបស់លោក Mark Zuckerberg នៅក្នុងពេលឧទ្ទេសនាមពីកម្មវិធី
ថ្មី Timeline ។
យោងតាមទំព័រមួយដែលមានឈ្មោះថា BusinessInsider ដែលបានចុះផ្សាយពីការបង្ហាញ
នូវកម្មវិធីថ្មីមួយរបស់ Facebook មានឈ្មោះថា Timeline ឧទ្ទេសនាមបង្ហាញដោយផ្ទាល់ពី
សំណាក់លោក Mark Zuckerberg នោះ លោកបានបង្ហាញយ៉ាងក្បោះក្បាយពីគុណ
ប្រយោជន៍នៃកម្មវិធីអមជាមួយនឹងរូបភាពមួយចំនួនផងដែរដែលទាក់ទងនឹងខ្លួនលោកផ្ទាល់ រួមមានរូបកាលនៅជាកុមារភាព រូបភាពនៅក្នុងកម្មវិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ
Phillips Exeter Academy ឆ្នាំ ២០០២ រូបភាពកាលពីលោកនៅរៀនឯសកលវិទ្យាល័យ
Harvard និងរូបភាពមួយចំនួនទៀតដែលទាក់ទងពីការងារគ្រប់គ្រងទំព័រ Facebook របស់
លោក និងការធ្វើដំណើរកំសាន្តនៅក្រៅប្រទេសជាដើម .... ។ នៅក្នុងរូបភាពនិយាយពីការ
ធ្វើដំណើរកំសាន្តរបស់លោកនៅប្រទេស មានរូបភាពមួយដែលយើងខ្ញុំចាប់អារម្មណ៍បំផុត
នោះគឺការធ្វើដំណើរកំសាន្តរបស់លោក Mark Zuckerberg និងមិត្តស្រីរបស់គាត់ឈ្មោះ
Priscilla Chan នៅក្នុងប្រទេសកម្ពុជាយើងដែលបានបង្ហាញយ៉ាងច្បាស់ពីកាលបរិច្ឆេទ គឺ
នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០០៧ អមមកជាមួយនូវរូបថតមួយសន្លឹកដែលពួកគាត់ទាំងពីរបាន
ថតទុកជាអនុស្សាវរីយ៍នៅពីមុខប្រាសាទអង្គរវត្ត ទៀតផង ។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកដំបូងទេសំរាប់ប្រទេសកម្ពុជាដែលមានបុគ្គលល្បីៗ
មួយចំនួនមកពីប្រទេសក្រៅមកកំសាន្តនោះ តួយ៉ាងដូចជាតារាភាពយន្ត Hollywood ដ៏ល្បី
ឈ្មោះ Angelina Jolie ក៏ធ្លាប់បានមកថតខ្សែភាពយន្តនៅក្នុងប្រទេសកម្ពុជាយើងផងដែរ
ហើយជាពិសេសជាងនេះទៅទៀតនោះគឺកាលពីពេលថ្មីៗនេះប្រទេសកម្ពុជា ត្រូវបានបង្ហាញ
វត្តមានជាថ្មីដល់ពិភពលោកអោយកាន់តែស្គាល់តាមរយៈខ្សែភាពយន្តដ៏ល្បីមួយដែលមាន
ចំណងជើងថា
" Transformers III " ដែលទើបតែដាក់បញ្ចាំងនៅរោងកុន Legend កាលពី
ពេលថ្មីៗនេះ ។ នេះគឺជាមោទនភាពដ៏ធំមួយផងដែរសំរាប់ប្រទេសកម្ពុជា ហើយយើងទាំង
អស់គ្នាក៏សង្ឃឹមថាកេរ្តិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជានេះនឹងកាន់តែមានភាពល្បីល្បាញ
កាន់តែខ្លាំងនាពេលខាងមុខនេះ ៕
ដោយ ៖ រស្មី