ប្រេស៊ីលដែលជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ២០១៤ (World Cup 2014)
បានយកឈ្នះ ម៉ិចស៊ិចកូក្នុងការប្រកួតមត្តិភាពក្នុងលទ្ធផល២-១។ កីឡាករ Ronaldinho និង
Marcelo គឺជាអ្នករកគ្រាប់បាល់អោយប្រេស៊ីលដើម្បីយកឈ្នះម៉ិចស៊ិចកូ។
ការប្រកួតនោះផងដែរនៅក្នុងតង់ទី១គឺហាក់ដូចជាមិនមែនជាការចាប់ផ្តើមដ៏ល្អនោះទេ
ដោយសារតែក្នុង ៥នាទីដំបូងកីឡាករ David Luiz បានធ្វើការបញ្ជូនបាល់ដោយភ្លាត់ស្នៀត
ទៅក្រោយសំណាញ់របស់ខ្លួន។ បន្ទាប់មកទៀតនៅចុងតង់ទី១នេះទៀតកីឡាករ Dani Alves
បានទទួលកាតលឿងមួយដោយសារតែគាត់បានធ្វើការរុញច្រានទៅលើកីឡាករ ម៉ិចស៊ិចកូ
Javier Hernandez នៅក្នុងតំបន់គ្រោះថ្នាក់ដែលធ្វើអោយ ម៉ិចស៊ិចកូទទួលបានការពិន័យ១១
មែត្រ។ ជាអកុសលការសុតបាល់ពិន័យនោះមិនបានទទួលនូវលទ្ធផលល្អនោះទេដោយសារ
ការជួយសង្រ្គោះដ៏ល្អពីអ្នកចាំទី Jefferson៕
ប្រភព៖ Espnstar
ដោយ វឌ្ឍនា