ប្រជាជននៅក្នុងភូមិដែលមានបំផុតប្រចាំប្រទេសចិនបានបង្កើតស្ថាបត្យកម្មចម្លងពីសំណង់
នានាក្នុងប្រទេសនិងក្រៅប្រទេសដែលមានភាពល្បីល្បាញបំផុតក្នុងពិភពលោកដូចជា
Arc De Triomphe ,Sydney Theatre ជាដើមដើម្បីអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតភូមិ
មួយនេះ។
Huaxi គឺជាភូមិមានបំផុតរបស់ចិន ស្ថិតនៅភាគខាងត្បូង Jiangsu។ដោយសារតែកម្រិតជីវ
ភាពនៃប្រជាជននៅក្នុងតំបន់ Huaxi មានភាពសម្បូរសប្បាយជាងគេ ដូច្នេះភូមិនេះត្រូវបាន
ទទួលស្គាល់ថាជាភូមិមានបំផុតប្រចាំប្រទេសចិន។
កាលពីថ្ងៃទី៨ខែតុលា ភូមិ Huaxi ទើបបានសម្ពោធបើកដំណើរការសណ្ឋាគារ Longxi ដែល
មាន៧៤ជាន់ និងកម្ពស់៣២៨ម៉ែត្រ។ Longxi ស្ថិតក្នុងលំដាប់លេខរៀងទី១៥ក្នុងចំណោមអា
គារខ្ពស់បំផុតក្នុងលោក។
ភូមិ Huaxi មានប្រជាជនសរុបត្រឹមតែ២ពាន់នាក់ ប៉ុន្ដែវាអាចទាក់ទាញភ្ញៀវទេសចរណ៍បាន
រាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។ភូមិនេះមានស្ថាបត្យកម្មជាច្រើនដែលសាងសង់យក
លំនាំស្ថាបត្យកម្មក្នុងនិងក្រៅប្រទេសដើម្បីរំលិកខួប៥០ឆ្នាំនៃការបង្កើតភូមិនេះ។ក្នុងរូបភាព
នេះគឺជាស្ថាបត្យកម្មចម្លងពីទីលានTiananmen ដែលជាស្ថាបត្យកម្មតំណាងប្រទេសចិនស្ថិត
នៅប៉េកាំង។
ក្លោងទ្វារនៃស្ថាបត្យកម្មចម្លងពីទីលាន Tiananmen។
"មហាកំពែង" របស់ភូមិ Huaxi ។
ស្ថាបត្យកម្មចម្លងពី Sydney Theatre របស់អូស្ដ្រាលី លិចធ្លោនៅកណ្ដាលព្រៃជ្រៅក្នុង
ប្រទេសចិន។
ស្ថាបត្យកម្ម Arc De Triomphe របស់បារាំងក៏ត្រូវបានចម្លងមកភូមិ Huaxi នៃប្រទេសចិន។
ភូមិមានបំផុតប្រចាំប្រទេសចិន ក៏មានវត្តមានរបស់វិមានរដ្ឋសភាអាមេរិកផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ CFP