អ៊ីស្តែនប៊ុល (តួគី) និងហិលស៊ីនគី (ហ្វាំងឡង់) ៖ ថ្ងៃនេះ Nokia ប្រកាសអំពី Nokia 603
ស្មាតហ្វូនថ្មី ដែលរំលេចពណ៌ដ៏ស្រស់ឆើតឆាយ មានតំលៃលក់កាន់តែប្រសើរឡើង និង
មានភ្ជាប់មកជាមួយស្រាប់ នូវកម្មវិធីថ្មីៗជាច្រើន រួមជាមួយ NFC។ នៅពេលដំណាលគ្នា
នេះដែរ Nokia ក៏បានបង្ហាញកាសស្តាប់ ត្រចៀក មួយម៉ូដែលថ្មីទៀតដែលទ្រទ្រង់ NFC គឺ
Nokia Luna Bluetooth។
Nokia 603 បានត្រូវរចនាឡើងយ៉ាងសំរិតសំរាំងសំរាប់ផ្តល់ជូនជាពិសេសអ្នកដែលចាប់ផ្តើម
ប្រើស្មាត ហ្វូន និងអតិថិជនទូរស័ព្ទបច្ចុប្បន្នដែលមានបំណងប្តូរស៊េរី ហើយនិយមផលិតផល
ប្រកបដោយបច្ចេក វិទ្យាថ្មី និងលក្ខណៈពិសេសច្រើនរួមបញ្ចូលគ្នា។
ស្មាតហ្វូនស៊េថ្មីបំផុតខាងលើនេះឆ្លុះបញ្ចាំងអោយឃើញពីជំនឿរបស់ Nokia ពោលគឺការ
ប្តេជ្ញាធ្វើ អោយតំលៃ និងគុណភាពកាន់តែប្រសើរឡើង។ Nokia 603 មានលក្ខណៈសម្បត្តិ
ជាច្រើន ដែលក្នុង នោះមានដូចជា ផ្ទៃអេក្រង់មុខប្រភេទ Clear Black ទំហំ ៣,៥ អ៊ីញ, កញ្ចក់
ធន់នឹងភាពឆ្កូតហើយថែម ទាំងស្រួលមើលនៅក្រោមពន្លឺថ្ងៃ ។ ដោយមានតំលៃលក់ប្រហាក់
ប្រហែល ២០០ អឺរ៉ូ, Nokia 603 មាន កម្មវិធីភ្ជាប់មកជាមួយស្រាប់ដូចជា ផែនទី និងកម្មវិធី
បណ្តាញសង្គម ហ្គែម និងកម្មវិធីដែលសុទ្ធតែ បានកែលំអថ្មី, មានសមត្ថភាពថត-កែ-បញ្ជូន
រូបភាព និងដំណើរការលឿនជាមួយនឹងអង្គគណនាទំហំ 1GHZ។ លើសពីនេះ Nokia 603
មាន NFC ដែលធ្វើការបញ្ជូនសំឡេង រូបភាព ឬទិន្នន័យផ្សេងៗ ដោយពុំចាំបាច់ភ្ជាប់ខ្សែឬ
ស្វែងរកឈ្មោះឧករណ៍ចល័តឡើយ ។ ចង់ភ្ជាប់ទំនាក់ទំនងវាជាមួយនឹង ឧបករណ៍ដទៃ
ដែលមាន NFC ដូចគ្នា ដូចជាកាស Nokia Luna Bluetooth គ្រាន់តែយកឧបករណ៍ទាំង ពីរ
មកប៉ះគ្នានោះវានឹងដំណើរការតែម្តង។
អ្នកស្រី Tuula Rytila នាយករងនៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា ៖ ��ស្មាតហ្វូន
Nokia603 គឺលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ Nokia ដើម្បីផ្តល់នូវស្រឡាយ
ផលិតផល ដែលឆ្លើយតបទៅ នឹងតំរូវការរបស់អតិថិជននៅទូទាំងពិភពលោក។ ទោះជា
ស្ថិតនៅក្នុងលំដាប់នៃតំលៃលក់ណាក៏ដោយ ក៏គោលដៅដ៏ចំបងរបស់ Nokia ឥតប្រួលប្រែ
គឺ ធានាគុណភាព ធានាការភ្ជាប់ទំនាក់ទំនងកាន់តែ ប្រសើរឡើង និងធានាការផ្តល់ជូននូវអ្វី
ដែលថ្មី ដូចជា NFC ជាឧទាហរណ៍ស្រាប់។��
Nokia 603 ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Symbian Belle និងផ្តល់ភាពងាយស្រួលក្នុងការ
រៀបចំ Shortcut និងដាក់ Live Widgets ផ្សេងៗ ព្រោះវាមាន Homescreen ដល់ទៅ ៦។
ក្នុងកិច្ចការបន្តពង្រីកឧបករណ៍បន្ថែម, Nokia ក៏បានបង្ហាញកាស Nokia luna Bluetooth ដែល
បាន ត្រូវរចនាឡើងយ៉ាងពិសេស និងមាន NFC។ វាមានច្រើនពណ៌សំរាប់ជ្រើសរើស អាច
ប្រើប្រាស់បាន រហូតដល់ទៅ ៨ ម៉ោង ហើយងាយស្រួលសាកថ្ម។ បច្ចេកវិទ្យារបស់ Nokia ផ្តល់លទ្ធភាពជូនអ្នក ប្រើប្រាស់ទទួលទូរស័ព្ទដោយដកប្រដាប់ស្តាប់ចេញពីឧបករណ៍កាស និងទំលាក់ទូរស័ព្ទដោយ គ្រាន់តែរុញវាចូលទៅកន្លែងដើមវិញតែប៉ុណ្ណោះ។ តំលៃប្រហាក់
ប្រហែលនៃ Nokia luna Bluetooth គឺ ៦៩ អឺរ៉ូ។
Nokia 603 មានពីរពណ៌សំរាប់ផ្តល់ជូនអ្នកប្រើប្រាស់គឺ ពណ៌ខ្មៅ និងស។ ចំណែកសំបកខាង
ក្រោយ មាន ៦ ពណ៌គឺ ខ្មៅ ស ក្រហមទុំ បៃតង លឿង និងខៀវ។ រីឯកាស Nokia luna Bluetooth ក៏មានច្រើន ពណ៌ដូចគ្នាគឺ ខ្មៅ ស ក្រហមទុំ បៃតង និងខៀវខ្ចី។
ផលិតផលទាំងពីរនេះនឹងត្រូវចែកចាយជាសាកល នៅក្នុងត្រីមាសទីបួនក្នុងឆ្នាំ ២០១១ នេះ។
ព័ត៌មានបន្ថែមអំពី Nokia 603 សូមចូលអាន ៖
www.nokia.com/603
ព័ត៌មានបន្ថែមអំពីស្មាតហ្វូន Symbian Belle ថ្មីៗ៖
www.nokia.com/symbianbelle
ប្រភព៖ Nokia Press