ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យ ៨ នាក់ ក្នុងនោះ រួមមានស្ត្រីម្នាក់ បន្ត ឃុំ នៅក្នុងមន្ទីរឃុំឃាំងនៅ ឡើយពាក់ព័ន្ធនឹងការសង្ស័យថា ពួកគេគឺជា អ្នកដែលមានទំនាក់ ទំនង ដោយផ្ទាល់ ជាមួយនឹង ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ទៅលើការវាយប្រហារ សម្លាប់រង្គាល ក្រុម អ្នកទេសចរ នៅឯរម ណីយដ្ឋានឆ្នេរសមុទ្រ ក្រុង Sousse ប្រទេស ទុយនេស៊ី នេះបើតាមការគូសបញ្ជាក់អោយដឹង ពីរដ្ឋ មន្រ្តីក្នុងស្រុក ។

ប្រភព ពីរដ្ឋមន្រ្តីក្នុងស្រុក ដដែលបន្តអោយដឹងថា ជនសង្ស័យ ៤ នាក់ ធ្លាប់ត្រូវបានចាប់ឃាត់ខ្លួន ខណៈជាប់មន្ទិលសង្ស័យថា អាចជាប់ពាក់ព័ន្ធករណីវាយប្រហារខាងលើនេះបានដោះលែងអោយ មានសេរីភាពវិញ ។

គួរបញ្ជាក់ថា អំឡុងថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរសរុប ៣៨ នាក់ត្រូវបានសម្លាប់ នៅពេលដែលខ្មាន់កាំភ្លើង បើកការវាយប្រហារសម្លាប់ រង្គាល នៅឯរមណីយដ្ឋាន ឆ្នេរសមុទ្រ មួយ កន្លែង ។ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានអះអាង ក្តែងៗអោយដឹងថា ពួកគេគឺជាអ្នក វាយប្រហារអត្តឃាតលើកនេះ ។ របាយការណ៍ បញ្ជាក់អោយដឹងថាភាគច្រើននៃជនរងគ្រោះស្លាប់ បាត់បង់ជីវិត ភាគច្រើនគឺជា ភ្ញៀវទេសចរ ជនជាតិ អង់គ្លេស ។

រដ្ឋាភិបាល ប្រទេស ទុយនេស៊ី មានភាពភ័យខ្លាច ពាក់ព័ន្ធនឹងការវាយប្រហារភារវកម្ម ថាអាចនឹង មានឥទ្ធិពលអាក្រក់ ដល់វិស័យទេសចរណ៍ជាតិ ខណៈ វិស័យ ទេសចរណ៍ ទុយនេស៊ី គឺជា ខឿន សេដ្ឋកិច្ចដ៏មានសក្តានុពលបំផុត ។ គួររំឮកថា អំឡុង ខែ មីនា កន្លងទៅនេះ ធ្លាប់មានករណីវាយ ប្រហារ ភារវកម្មរួចម្តងមកហើយ ទៅលើ សារមន្ទីរជាតិ Bardo ក្នុងរដ្ឋធានី ទុយនេស៊ី ដោយបាន សម្លាប់មនុស្ស ហោចណាស់ ២២ នាក់ ៕

- អាន ៖ "ស៊ូរងគ្រាប់ អោយតែអូនរស់ ព្រោះបងស្រលាញ់អូន" ដំណើររឿង គូស្នេហ៍ រន្ធត់ខ្លាំង ពេល ISIS សម្លាប់រង្គាល

<object width="492" height="422" data="http://www.youtube.com/v/Rff3PibqkoY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Rff3PibqkoY&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី