ភ្នំពេញ ៖ រឿងហេតុគួរឲ្យ ហួសចិត្តមួយ កាលពីវេលាម៉ោង៦ និង២០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ មានបុរសម្នាក់វ័យជាង ៣០ឆ្នាំ ត្រូវបានឪពុកឌុបម៉ូតូមកទម្លាក់ ត្រង់ចំណុចភ្លើងស្តុបច្រមុះ ក្បាលថ្នល់ រួចបន្តដំណើរ ដោយថ្មើរជើង មកដល់ពាក់ កណ្តាលស្ពានមុនីវង្សចាស់ បានឡើងលើ បង្កាន់ដៃស្ពាន លោតចុះក្នុងទឹកទន្លេ ធ្វើអត្តឃាតខ្លួនឯង តែសំណាងល្អបានត្រូវបានក្រុម សមត្ថកិច្ចប្រចាំគោលដៅ ជួយសង្រ្គោះ ស្រង់មកដាក់គោក ទាន់ពេលវេលា ។

សមត្ថកិច្ចនគរបាលយាមស្ពាន បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញបុរសម្នាក់បានដើរ ក្នុង ទិសដៅពី លិចមកកើត ឡើងស្ពានព្រះមុនីវង្សចាស់ ខណៈឡើងដល់ពាក់កណ្តាលស្ពានស្រាប់តែ បុរសរូបនេះ បានឡើង លើបង្កាន់ដៃស្ពាន រួចលោតចុះទៅក្នុងទឹកទន្លេ ធ្វើអត្តឃាតខ្លួនឯង ដោយមិន ដឹងពីមូលហេតុច្បាស់លាស់ ។ ប៉ុន្តែការប៉ងសម្លាប់ខ្លួនរបស់បុរសខាងលើនេះ មិនបានសម្រេចដូច ចិត្តរបស់គេទេ ព្រោះដោយសារពេល លោត ចុះក្នុងទន្លេនោះ រូបគេបានស្រវេស្រវាស្រែកហៅឲ្យ គេឯងជួយសង្គ្រោះ ហើយភ្លាមៗត្រូវបានសមត្ថកិច្ច ឃើញ ក៏បាន ចេញទូកមកជួយស្រង់បុរសគិត ខ្លីខាងលើ នេះឡើងមកលើគោកវិញ ។

អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺ បន្ទាប់ពីសមត្ថកិច្ចបានជួយសង្គ្រោះរូបគេឡើងមក ដល់លើគោក ហើយ ស្រាប់តែបុរសនេះបាននិយាយទាំងទឹក មុខញញឹមទៅសមត្ថកិច្ច និងមហាជនដែលចោម រោមមើលថា ការ ដែលរូបគេមកលោតទឹកខាងលើ គឺដោយសារខឹងឪពុកមិនទាន់ទិញថ្នាំឲ្យលេប ហើយក៏និយាយថា បើពុក មិនទិញថ្នាំឲ្យទេ អីចឹងកូនទៅលោតទឹក សម្លាប់ខ្លួនហើយ ។ បុរស ដែលមានជំងឺសសៃប្រសាទជា១០ឆ្នាំ រូបនេះ បន្តទៀតថា ពេលនោះឪពុកក៏និយាយថា បើអីចឹងកូន ឯងឡើងជិះម៉ូតូមក ឪពុកឌុបទៅ ។

បុរសដែលលោតទឹកនេះ ឈ្មោះ សារី ម៉ុងទី អាយុ ៣០ឆ្នាំ ស្នាក់នៅជាមួយ ឪពុកឈ្មោះ សុខ សារី ក្នុងផ្ទះ លេខ៩៣ ផ្លូវលេខ៥២០ ភូមិ១១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រោយពេលសមត្ថកិច្ចជួយ ស្រង់មកលើគោករួចហើយ បុរសដែលមានជំងឺសសៃប្រសាទរូបនេះ បានទារឲ្យ សមត្ថកិច្ច ជួយដឹកខ្លួនទៅពេទ្យផង ព្រោះចុកទ្រូងខ្លាំងណាស់ ។ ប៉ុន្តែមួយសន្ទុះធំក្រោយ មក បុរសរូបនេះ ក៏បានងើបដើរ ទៅផ្ទះវិញ ដោយខ្លួនឯង មិនចាំបាច់ឲ្យ សមត្ថកិច្ចបញ្ជូនទៅ ពេទ្យ ទេ។

ទង្វើរបស់បុរសគិតខ្លីនេះ សូមឪពុកម្តាយ ឬអាណាព្យាបាលទាំងឡាយ ពិសេសលោក សុខ សារី ដែលខិតខំ ចិញ្ចឹមបីបាច់កូន តាំងពីតូចក្រូចឆ្មា រហូតដល់ធំដឹងក្តី ទោះបីកូនមានជំងឺអ្វី ក៏ដោយ គឺត្រូវតស៊ូចិញ្ចឹមបីបាច់ ថែរក្សាតទៅទៀត កុំបណ្តោយកូនចៅឲ្យធ្វើបែបនេះ ឲ្យសោះ ថ្ងៃនេះបាន គេជួយទាន់ ចុះបើមានថ្ងៃក្រោយ កុំសង្ឃឹមថា សមត្ថកិច្ច ឬអ្នកណាជួយបាន លេខសំណាងមិនចេះតែ មានចំពោះមនុស្ស ដែលប្រព្រឹត្ត អំពើបែបនេះ រង់ចាំជួយជីវិត អ្នកទៀតឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល