CamNews

វណ្ណ វល័ក្ខ ៖ "ខ្ញុំនិងប្រុស អាមេរិក ត្រឹមតែជាបងធម៌ ប្អូនធម៌"

ភ្នំពេញ៖ ថ្មីៗនេះ មានលេចឮដំណឹង ដ៏រសើបថា តារាសម្តែងវ័យក្មេង និយមស្លៀកពាក់សិចស៊ី កញ្ញា វណ្ណ វល័ក្ខ បានសំងំលួចបង្កាត់ភ្លើងស្នេហ៍ យ៉ាងក្តៅគគុក ជាមួយបុរសអាណិកជន នៅក្រៅស្រុកម្នាក់ រហូតដុតអារម្មណ៍ បុរសម្នាក់នោះ ឱ្យអន្ទះអន្ទែង រកកល់ចេញដំណើរ មកស្រុកខ្មែរ ដើម្បីបានជួបមុខតារាស្រីរូបនេះ។

ផ្អែកតាមប្រភព លេចឮ ពីរង្វង់អ្នកសិល្បៈបាននិយាយថា តារាសម្តែង វណ្ណ វល័ក្ខ បន្ទាប់ពីមានយឺអ៊ុនឡើង គួរសម តាមរយៈការលេចមុខ សម្តែងរឿងមកនោះ នាងក៏ចាប់ផ្តើម សម្បូរស្នេហ៍ធ្វើឲ្យក្រុមកន្លង់ប្រុសៗចាស់-ក្មេង មានទាំងក្នុង និងក្រៅស្រុកជ្រួលជ្រើមប៉ងចង់បានបេះដូង របស់នាង យកទៅឃុំគ្រង ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ប៉ុន្តែគួរឲ្យស្តាយ ដោយសារពេលនេះ បានលេចដំណឹងថា នាងរកឃើញម្ចាស់ស្នេហ៍ រួចទៅហើយ។

ប្រភពដដែល បាននិយាយទៀតថា ម្ចាស់ស្នេហ៍ពិតក្រៅសាច់រឿងរបស់ វណ្ណ វល័ក្ខ គឺជាអាណិកជនខ្មែរ-អាមេរិក មានវ័យប្រហែល ជាង៣០ឆ្នាំ ហើយពួកគេទាំងពីរ ក៏បានទាក់ទងគ្នា ជិតមួយឆ្នាំមកហើយ។ គ្រាន់តែសម្ព័ន្ធភាពស្នេហា រវាងតារាស្រី វណ្ណ វល័ក្ខ ជាមួយបុរសម្នាក់នោះ ត្រូវបានបិទបាំង ពីក្រសែភ្នែកមហាជន ។

ប្រភពបានបន្ថែមថា ជិតមួយឆ្នាំមកនេះ ពួកគេបានទាក់ទងគ្នា បានយ៉ាងល្អ តាមរយៈការនិយាយទូរស័ព្ទ និង បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានឮដំណឹងល្ហៀងៗដែរថា បុរសម្នាក់នេះ មានគម្រោងឡើងយន្តហោះ មកជួបកញ្ញា វណ្ណ វល័ក្ខ នៅស្រុកខ្មែរឆាប់ៗ នេះទៀតផង។

ផ្តល់សម្ភាសន៍ជាមួយគេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះតារាសម្តែងចង្កាស្រួចចង្កេះអង្ក្រង វ័យ២០ឆ្នាំកញ្ញា វណ្ណ វល័ក្ខ បាននិយាយបដិសេធចោល ដំណឹងខាងលើនេះថា ពុំមែនជាការពិតនោះទេ គឺជាការយល់ច្រឡំ តែប៉ុណ្ណោះ។

តារាសម្តែង ចូលចិត្តតុបតែខ្លួន សិចស៊ី វណ្ណ វល័ក្ខ បាននិយាយប្រាប់ទៀតថា "ខ្ញុំទទួលស្គាល់ថា ពិតជាមានការទាក់ទងគ្នា ជាមួយបុរសម្នាក់វ័យ ជាង៣០ ឆ្នាំនៅអាមេរិកមែន ប៉ុន្តែទំនាក់ទំនង របស់ខ្ញុំ និងគាត់មិនមែន ជារឿងល្បែង ស្នេហាអីនោះទេ គឺការរាប់អានគ្នា ត្រឹមលក្ខណៈបងធម៌ និងប្អូនធម៌តែប៉ុណ្ណឹង ហើយខ្ញុំ និងគាត់ ក៏ទើបស្គាល់គ្នា បានត្រឹម៤-៥ នេះទេ ..!"។

កញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់បន្ថែមថា រវាងនាងនិងបុរសម្នាក់នេះ គឺមិនដែលមានទំនាក់ទំនងអ្វី លើសពីការរាប់អានគ្នា ត្រឹមបងធម៌-ប្អូនធម៌នោះឡើយ។ ម្យ៉ាងបុរសម្នាក់នេះ ក៏មានគូកំណាន់ចិត្តរួចទៅហើយដែរ ។ដូច្នេះនាងសូមធ្វើការច្រានចោល ទាំងស្រុង ចំពោះព័ត៌មាន ដែលគេនិយាយថា នាងបានលួចបង្កាត់ភ្លើងស្នេហា ផ្អែមល្ហែមក្រៅឆាកជាមួយ អាណិកជនអាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល