បុរសម្នាក់បានចូលទៅក្នុងហាងលក់សត្វសេក មួយកន្លែង ពេលនោះគាត់បានសួរអ្នកលក់
សត្វសេកនោះថា៖
អ្នកទិញ៖ អ្នកលក់! តើសត្វសេកនេះ វាចេះអ្វីខ្លះ?
អ្នកលក់៖ វាចេះនិយាយបីភាសាលោក, បើលោកទាញជើងស្តាំ វាចេះនិយាយភាសាអង់
គ្លេស , បើលោកទាញជើងឆ្វេង វាចេះនិយាយភាសាបារាំង , បើទាញជើងទាំង២វាចេះ
និយាយភាសាខ្មែរ។

អ្នកទិញ៖ អញ្ផឹងខ្ញុំសូមសាកល្បងវាបន្តិចពេលនោះបុរសជាអ្នកទិញក៏ចាប់ទាញជើងស្តាំវា
ពេលនោះវានិយាយថា"Hello!", បន្ទាប់មកគាត់ចាប់ទាញជើងឆ្វេង របស់វាទៀត ពេលនោះ
វានិយាយថា "Bonjour!" ជាចុងក្រោយ គាត់ចាប់ទាញជើងទាំង ២របស់វា ពេលនោះ វា
និយាយថា"ធ្លាក់អញអាច្រវ៉ាក់"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke