CamNews

រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចាប់ផ្ដើមបើក​កិច្ចប្រជុំ

រដ្ឋមន្ត្រីការបរទេស​អាស៊ាន ១០ ប្រទេស បាន​ចាប់ផ្ដើមបើក​កិច្ចប្រជុំ នៅ​ម៉ោង ៩ ព្រឹក ថ្ងៃទី​១៧
ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។

លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង បាន​មានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា រដ្ឋមន្ត្រីការបរ
ទេស​អាស៊ាន ដែល​បាន​ជួបប្រជុំ​នៅ​ពេល​នេះ ជា​ឱកាស​មួយ ដើម្បី​ប្រមុខ​ការទូត​អាស៊ាន ពិនិត្យ​
ឡើងវិញ​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​មុនៗ របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​លទ្ធផល​នៃ​កិច្ចប្រជុំ​
នៅ​ញូវយ៉ក ។ល។

សូមបញ្ជាក់ថា សេចក្ដីជូនដំណឹង បានអោយដឹងថា ​កម្មវិធីនៃកិច្ចប្រជុំ​អាស៊ាន នៅ​ថ្ងៃ​ទី​ ១៧
​វិច្ឆិកាឆ្នាំ​២០១២ នេះ មាន​ដូចតទៅ ៖

-៩:០០ ដល់​ម៉ោង ១០:១៥ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​

-១០:៣០ ១២:០០ កិច្ចប្រជុំ​សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន​

-១១:០០ ១២:៣០ កិច្ចប្រជុំ​រៀបចំ​សម្រាប់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​

-១៣:១៥ ១៥:១៥ កិច្ចប្រជុំ​លើក​ទី​១១​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​

-១៤:០០ ១៥:០០ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​សហប្រតិបត្តិ​ការ​ទីផ្សារ​អង្ករ​អាស៊ាន​

-១៣:៣០ ១៥:៥០ ពិធី​ចុះហត្ថលេខា​លើ​លិខិ​តូបក​រណ៍ នៃ​ការអនុញ្ញាត​ឲ្យចូល​ជា​ភាគី​នៃ​សន្ធិ
សញ្ញា មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ សម្រាប់​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ីល
និង​លិខិ​តូបក​រណ៍នៃការ​សុំ​ចូល​ជា​ភាគីនៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នៅ​
អាស៊ី​អាគ្នេយ៍ របស់​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ីល​

-១៥:៥០ ១៦:១០ សន្និសីទកាសែត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការ
បរទេស​។

ជាមួយនឹងកិច្ចប្រជុំខាងលើនេះ កម្ពុជា ក្នុងនាមជាម្ចាស់ មានការជឿជាក់ថា សម្រេចបានលទ្ធ
ផលល្អប្រសើរគួរជាទីពេញចិត្ត៕

ដោយ ៖ សីហា